leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Dak Lak អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់តំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី

ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាព ក្នុងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាខេត្ត Dak Lak លោកវរសេនីយ៍ឯកបំរុង Dao Duy Tan បានជូនពរឆ្នាំថ្មីដល់នាយទាហាន និងពលទាហានទាំងអស់នៃតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី និងក្រុមគ្រួសារទទួលអំណរឆ្នាំថ្មីដ៏រីករាយ និង​សុភមង្គល ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ការសម្របសម្រួល និងការគាំទ្ររបស់តំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី ក្នុងការអនុវត្តការងារនៃកិច្ចសហប្រតិបត្តិការការពារជាតិ។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Dak Lak ជូនពរឆ្នាំថ្មីដល់តំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី

ភាគីទាំងពីរសម្របសម្រួលជាប្រចាំ ដើម្បីរក្សាការផ្លាស់ប្តូរព័ត៌មាននូវស្ថានភាពព្រំដែន និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធ ដែលរួមចំណែកដល់ការពង្រឹងការពារជាតិ និងសន្តិសុខនៃប្រទេសទាំងពីរ។

ជាពិសេស តំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី តែងតែបង្កលក្ខណៈងាយស្រួលរបស់ក្រុម K៥១ (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) ក្នុងការរុករក និងជីកគាស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។

leftcenterrightdel
គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak និងតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី ដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅស្ដូបមិត្តភាពវៀតណាម-កម្ពុជា

លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់បញ្ជាការដ្ឋានយោធាខេត្ដ Dak Lak  ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាយន្តការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព បង្កើនការផ្លាស់ប្តូរព័ត៌មាននិងសហការក្នុងការគ្រប់គ្រងនិងការពារ  រួមចំណែកដល់ការកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនេះ គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Dak Lak និងតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី បានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបនៅស្ដូបមិត្តភាពវៀតណាម-កម្ពុជា៕

បកប្រែដោយ Pham Diep