បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dak Lak ជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាលនិងយោធាខេត្តមណ្ឌលគីរី
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា នៅថ្ងៃទី៦ ខែមេសា គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាល និងតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី។
នៅស្នងការដ្ឋាននគរបាលខេត្ដមណ្ឌលគីរី លោកវរសេនីយ៍ឯក Nguyen Van Linh មេបញ្ជាការគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានជូនពរបវមហាប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ នាយទាហាន ទាហាននិងពលទាហាននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងប្រជាជនកម្ពុជា ព្រមទាំងជូនពរទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនឹងស្ថិតស្ថេរជារៀងរហូត។
    |
 |
|
គណៈប្រតិភូគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយឆ្នាំថ្មីដល់ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគីរី |
នារសៀលថ្ងៃដដែល គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់តំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី លោកវរសេនីយ៍ឯក Nguyen Van Linh បានជូនពរបវមហាប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដល់នាយទាហាន ទាហាន និងពលទាហាននៃតំបន់ប្រតិបត្ដិការសឹករងមណ្ឌលគីរី ព្រមទាំងបញ្ជាក់ថា ចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងភាគីទាំងពីរត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ក្លាយជាទីពឹងបង្អែកដ៏សំខាន់ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន។
ក្នុងឱកាសនេះ គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល នាយទាហាន និងយុទ្ធជននៃក្រុម K៥១ ដែលកំពុងបំពេញការងាររុករក ជីកគាស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅខេត្តមណ្ឌលគីរី៕
បកប្រែដោយ Pham Diep