នៅស្ថានទូតឡាវប្រចាំទីក្រុងហាណូយ ក្នុងបរិយាកាសដ៏កក់ក្តៅនៃបុណ្យចូលឆ្នាំថ្មី Bun Pimay លោក Nguyen Manh Cuong បានជូនពរបវមហាប្រសើរជូនដល់លោកស្រី Khamphao Ernthavanh​ ឯកអគ្គរដ្ឋទូតឡាវប្រចាំទីក្រុងហាណូយ  រួមទាំងកម្មាភិបាលនិងបុគ្គលិកទាំងអស់នៃស្ថានទូត និងបក្ស រដ្ឋ និងប្រជាជនឡាវជាបងប្អូន សូមជូនពរឱ្យឡាវបន្តការអភិវឌ្ឍ និងវិបុលភាព។

leftcenterrightdel
គណៈប្រតិភូក្រសួងការបរទេសវៀតណាម និងបុគ្គលិកនៃស្ថានទូតឡាវប្រចាំទីក្រុងហាណូយថតរូបជុំគ្នា (រូបថត៖ dangcongsan.vn)

លោក Nguyen Manh Cuong បានសង្កត់ធ្ងន់ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ដជាសក្ខីភាពដ៏រស់រវើកនៃ “ចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្រ” រវាងវៀតណាម និងឡាវ ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ 

តាងនាមស្ថានទូត លោកស្រី Khamphao Ernthavanh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់លោក Nguyen Manh Cuong និងគណៈប្រតិភូក្រសួងការបរទេសវៀតណាម។

លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ស្ថានទូតនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធវៀតណាមនានា ដើម្បីរៀបចំយ៉ាងសកម្មនូវរាល់សកម្មភាពការទូតកម្រិតខ្ពស់ ពិនិត្យនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់  តាមរយៈនោះ រួមចំណែកដល់ការពង្រឹង និងពង្រីកសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវបន្ថែមទៀត។

នៅស្ថានទូតកម្ពុជា ក្នុងបរិយាកាសដ៏រីករាយ និងកក់ក្ដៅនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា លោក Nguyen Manh Cuong បានជូនពរ​បវមហាប្រសើរដល់លោកស្រី  Touch Sopharath  ឯកអគ្គរាជទូត និងបុគ្គលិកនៃស្ថានទូតកម្ពុជាប្រចាំទីក្រុងហាណូយ។

leftcenterrightdel
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រី និងលោកស្រី Touch Sopharath ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហាណូយ (រូបថត៖ dangcongsan.vn)

លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រី បានសម្តែងការជឿជាក់ថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង​ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។

លោកស្រី Touch Sopharath ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហាណូយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Nguyen Manh Cuong អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ បានមកជូនពរឆ្នាំថ្មី ហើយចាត់ទុកថា នេះជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពជាប្រពៃណី និងជិតស្និទ្ធរវាងប្រជាជាតិ​ទាំង​ពីរ៕

បកប្រែដោយ Pham Diep