វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាងលើការពង្រឹងទំនាក់ទំនងជាមួយចក្រភពអង់គ្លេស
កប.អនឡាញ - ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃការពង្រឹងការសន្ទនាដែលគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
នៅរសៀលថ្ងៃទី ៦ ខែមេសា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួប លោក Iain Frew ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងជាមួយចក្រភពអង់គ្លេស។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះការរួមចំណែកវិជ្ជមានរបស់ចក្រភពអង់គ្លេសក្នុងតំបន់ និងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសទាំងពីរនៅតែមានសក្តានុពលសហប្រតិបត្តិការច្រើនណាស់ និងបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម - វិនិយោគ ហិរញ្ញវត្ថុ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិសន្តិសុខ ការធ្វើបរិវត្តកម្មថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វិស័យវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ជួយសម្រួលដល់នីតិវិធីទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម ជាពិសេសការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។
ចំពោះលោក Iain Frew ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខ ជាពិសេសការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើបរិវត្តកម្មថាមពល ហើយបានឯកភាពសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង និងស្ថាប័នវៀតណាម ដើម្បីលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃខ្លឹមសារនៃក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ចក្រភពអង់គ្លេស។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Iain Frew ឯកអគ្គរដ្ឋទូតអង់គ្លេស |
លោកឯកអគ្គរដ្ឋទូតបានឯកភាពនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រីអំពីការបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ តាមរយៈគ្រប់បណ្តាញទាំងអស់ ដើម្បីបង្កើនទំនុកចិត្តនយោបាយ។ ចក្រភពអង់គ្លេសបន្តសហការ និងជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ និងការផ្សព្វផ្សាយភាសាអង់គ្លេសជាភាសាទីពីរនៅក្នុងសាលារៀននៅវៀតណាម រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន សម្រួលដល់ការធ្វើសមាហរណកម្មសហគមន៍វៀតណាមនៅចក្រភពអង់គ្លេស ដើរតួនាទីជាស្ពានមិត្តភាព និងរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃការពង្រឹងការសន្ទនាដែលគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក រួមទាំងការធានាសេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។
បកប្រែដោយ Duy Hoan