នៅក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីសមិទ្ធផលលេចធ្លោនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងរយៈពេលកន្លងមក និងបានសង្កត់ធ្ងន់ថា៖ “ដំណើរការផ្លាស់ថ្មីរបស់ប្រទេសបន្ទាប់ពី ៤០ ឆ្នាំសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដោយមានការចូលរួមចំណែករបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលក្នុងនោះមានបណ្តាសាសនា ជាពិសេសសាសនាកាតូលិកវៀតណាម។ សាសនាកាតូលិកវៀតណាមបានរួមចំណែកយ៉ាងល្អដល់វិស័យអប់រំ សុខភាព ការការពារបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់អំពើអាក្រក់ក្នុងសង្គមនៅក្នុងតំបន់។ ជាពិសេស ក្នុងអំឡុងពេលបោះឆ្នោតនាពេលថ្មីៗនេះ គ្រឹស្តសាសនិកជាង ៧.៨ លាននាក់ទូទាំងប្រទេសបានចូលរួមបោះឆ្នោតយ៉ាងសកម្ម។ អេវ៉េគពីររូបត្រូវបានជ្រើសតាំងជាសមាជិករដ្ឋសភា និងបូជាចារ្យ ១២ រូបត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត”។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Tran Thanh Man ប្រធានរដ្ឋសភា បានសម្តែងនូវក្តីរីករាយដែលទំនាក់ទំនង វៀតណាម-វ៉ាទីកង់ ត្រូវបានលើកកម្ពស់ជាផ្លូវការដល់កម្រិតមានស្ថានតំណាង ហើយវ៉ាទីកង់បានតែងតាំងអាចារ្យម្នាក់ជាតំណាងរបស់ខ្លួននៅវៀតណាមចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។​ លោក Tran Thanh Man ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ រដ្ឋសភានឹងពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា (ធ្វើវិសោធនកម្ម)។ គោលដៅចម្បងមួយគឺបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាសនានានាឱ្យដំណើរការស្របតាមច្បាប់វៀតណាម និងលើកកម្ពស់តម្លៃវប្បធម៌ និងធនធាននៃសាសនាក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។

រីឯលោកអាចារ្យ Giuse Vu Van Thien ប្រធានព្រះសហគមន៍កាតូលិកហាណូយ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃទីក្រុងហាណូយ ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់តំបន់អ្នកកាន់សាសនាកាតូលិកហាណូយ ដើម្បីដំណើរការស្របតាមគោលការណ៍ និងគោលបំណងរបស់ខ្លួន ព្រមទាំងអះអាងថា លោកនឹងខិតខំចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ៕

បកប្រែដោយ Thanh Cong