លោកឯកអគ្គរដ្ឋទូត Trinh Duc Hai អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតកម្ពុជា និងម៉ាឡេស៊ីប្រចាំប្រទេសបារាំង
កប.អនឡាញ - នៅថ្ងៃទី២ ខែមេសា លោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង បានចូលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងប៉ារីស ក្នុងឱកាសចាប់ផ្តើមអាណត្តិការងារនៅប្រទេសបារាំង។
ក្នុងជំនួប លោកឯកអគ្គរដ្ឋទូត Trinh Duc Hai បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហការីអាស៊ាននៅក្នុងតំបន់ ហើយបានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាពជិតខាង និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយកម្ពុជា និងភាពជាដៃគូជិតស្និទ្ធជាមួយម៉ាឡេស៊ី។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពអន្តរជាតិ និងតំបន់ ដោយឯកភាពគ្នាសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងលើកកម្ពស់សំឡេងរួមរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ។
បណ្តាឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីតម្រូវការក្នុងការបន្តពង្រឹងការពិគ្រោះយោបល់ ការសម្របសម្រួលជំហរ ការចែករំលែកព័ត៌មាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ក្នុងចំណោមប្រទេសដ្ឋជាសមាជិក ដើម្បីលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់អាស៊ាននៅក្នុងឆាកអន្តរជាតិ និយាយរួម និងនៅប្រទេសបារាំងនិយាយដោយឡែក។
នៅក្នុងឱកាសនេះ បណ្តាឯកអគ្គរដ្ឋទូតក៏បានចែករំលែកបទពិសោធន៍ធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដោយផ្លាស់ប្តូរទស្សនៈលើវិធីដើម្បីបង្កើនការសម្របសម្រួលរវាងការិយាល័យតំណាងអាស៊ានក្នុងកិច្ចការបរទេស ការចលនាគោលនយោបាយ និងការរៀបចំសកម្មភាពរួមគ្នានៅក្នុងតំបន់។
ភាគីនានាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយកចិត្តទុកដាក់ និងគាំទ្រសហគមន៍របស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗដែលរស់នៅ សិក្សា និងធ្វើការនៅប្រទេសបារាំង ដោយចាត់ទុកថានេះជាមធ្យោបាយជាក់ស្តែងមួយដើម្បីពង្រឹងរូបភាព និងជំហររបស់ប្រទេសនីមួយៗ ក៏ដូចជាបង្កើនភាពស្អិតរមួតក្នុងចំណោមការិយាល័យតំណាងអាស៊ាន។
លោកឯកអគ្គរដ្ឋទូត Trinh Duc Hai បានសម្តែងបំណងប្រាថ្នាចង់បន្តពង្រឹងការផ្លាស់ប្តូរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជា ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសបារាំង និងការិយាល័យតំណាងអាស៊ានផ្សេងទៀតនៅក្នុងតំបន់ ដោយហេតុនេះរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាននិយាយរួម និងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប្រទេសនានានិយាយដោយឡែក៕
បកប្រែដោយ Duy Hoan