លោករដ្ឋមន្ត្រី Le Hoai Trung បានសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង។ ហើយបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃស្ថានភាពតំបន់ និងពិភពលោកដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន ភាគីទាំងពីរត្រូវបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ លើកកម្ពស់ពាណិជ្ជកម្មក្នុងលក្ខណៈមានតុល្យភាព និងប្រកបដោយចីរភាព និងបង្កើតលក្ខខណ្ឌសម្រាប់បើកទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក ប៉ាក ជូន ជូង អនុរដ្ឋមន្ត្រីទីមួយ ក្រសួងការបរទេសកូរ៉េខាងត្បូង។ (ប្រភព៖ ក្រសួងការបរទេស)

លោករដ្ឋមន្ត្រីក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់អង្គភាពអាជីវកម្មកូរ៉េខាងត្បូងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងបានសម្តែងបំណងប្រាថ្នាចង់បន្តពង្រីកការវិនិយោគនៅក្នុងវិស័យអាទិភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។

អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងត្បូងបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រដល់អង្គភាពអាជីវកម្មកូរ៉េខាងត្បូងក្នុងការពង្រីកការវិនិយោគ និងបង្កើនប្រសិទ្ធភាពរយៈពេលវែងនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម។

ក្នុងអំឡុងពេលទស្សនកិច្ច នៅប្រទេសវៀតណាម លោក ប៉ាក ជូន ជូង អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកូរ៉េខាងត្បួងបានជួបពិភាក្សាជាមួយលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំនៃក្រសួងការបរទេសវៀតណាម ។

បកប្រែដោយ Thanh Cong