អបអរសាទរខួប ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
កប.អនឡាញ - សប្តាហ៍មេគង្គ-ឡានឆាង ដែលជាការរំលឹកខួបលើកទី ១០ នៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកដំបូង ទើបតែបានបញ្ចប់បន្ទាប់ពីសកម្មភាពរំលឹកខួបជាច្រើនថ្ងៃដែលបានធ្វើឡើងនៅក្នុងប្រទេសសមាជិកចំនួនប្រាំមួយគឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។
សកម្មភាពទាំងនេះបានប្រមូលផ្តុំតំណាងមកពីរដ្ឋាភិបាល អ្នកជំនាញ អង្គាពអាជីវកម្ម និងសហគមន៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបង្កើនការយល់ដឹង និងមិត្តភាពក្នុងចំណោមប្រជាជននៃប្រទេសសមាជិក។ នៅប្រទេសវៀតណាម ក្រសួងការបរទេស សហការជាមួយសាកលវិទ្យាល័យ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ និងស្ថានទូតចិនប្រចាំនៅប្រទេសវៀតណាម បានរៀបចំការប្រកួតប្រជែងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គក្នុងចំណោមនិស្សិតមកពីសាកលវិទ្យាល័យជាច្រើននៅទីក្រុងហាណូយ។
ឆ្នាំ ២០២៦ គឺជាខួបលើកទី ១០ នៃការបង្កើត និងការអភិវឌ្ឍយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការអនុតំបន់ដែលទើបនឹងកើតមក មេគង្គ-ឡានឆាង បានរីកចម្រើនក្លាយជាយន្តការសហប្រតិបត្តិការដ៏ស្វាហាប់ និងជាគំរូបំផុតមួយនៅក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
    |
 |
|
ប្រតិភូស្ត្រីមកពីប្រទេសមេគង្គ-ឡានឆាង ស្វែងយល់បេតិកភណ្ឌវប្បធម៌អរូបី និងសិប្បកម្មរបស់ជនជាតិភាគតិចនៅក្វាងស៊ី |
យោងតាមក្រសួងការបរទេស បញ្ហាធនធានទឹក ដែលជាកង្វល់ចម្បងសម្រាប់ប្រទេសនៅតាមដងទន្លេ បានទទួលវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទិន្នន័យជលសាស្ត្រត្រូវបានចែករំលែកជាបន្តបន្ទាប់ពេញមួយឆ្នាំ ដែលជួយប្រទេសនានាឱ្យមានភាពសកម្មជាងមុនក្នុងការបង្ការទឹកជំនន់ និងគ្រោះរាំងស្ងួត។ ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងអនុតំបន់បានឈានទៅមុខគួរឱ្យកត់សម្គាល់ ដោយមានគម្រោងផ្លូវដែក និងផ្លូវថ្នល់ឆ្លងកាត់ព្រំដែនជាច្រើនដែលកំពុងដំណើរការ ឬគ្រោងទុក។ ជាពិសេស គម្រោងសេដ្ឋកិច្ចសង្គមប្រមាណ ១០០០ ត្រូវបានគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាង ដោយនាំមកនូវអគ្គិសនី ទឹកស្អាត សាលារៀន និងមណ្ឌលសុខភាពដល់តំបន់ដែលជួបការលំបាកបំផុតនៅក្នុងប្រទេសវៀតណាម។
ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្ម និងបានចូលរួមចំណែកយ៉ាងសំខាន់ចំពោះយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង។ លើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្គត់ផ្គង់ជាប្រចាំ។និងផ្តោតលើការភ្ជាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាមួយយន្តការក្នុងតំបន់ដូចជា អាស៊ាន គណៈកម្មការទន្លេមេគង្គ និងអនុតំបន់មេគង្គ (GMS)។ ការលើកកម្ពស់ការបង្កើតយន្តការចែករំលែកទិន្នន័យជលសាស្ត្រក្នុងចំណោមអង្គការគ្រប់គ្រងធនធានទឹកនៅក្នុងអនុតំបន់ជួយវៀតណាមការពារធនធានទឹកបានកាន់តែប្រសើរឡើង និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្តទន្លេមេគង្គ។
ក្នុងឱកាសនេះ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសចិន បានសរសេរអត្ថបទមួយដែលមានចំណងជើងថា “១០ ឆ្នាំនៃទន្លេឡានឆាង-មេគង្គ៖ ខិតខំរួមគ្នា ធ្វើការឆ្ពោះទៅរកអនាគត”។ អត្ថបទនេះបញ្ជាក់ថា យន្តការសហប្រតិបត្តិការនេះបានអភិវឌ្ឍពី “គ្រាប់ពូជ” ទៅជា “ដើមឈើធំៗ” ដែលក្លាយជាគំរូសម្រាប់ការកសាងសហគមន៍នៃអនាគតរួមគ្នានៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ និងរួមចំណែកដល់អភិបាលកិច្ចសកល។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសទាំងប្រាំមួយកាន់តែជិតស្និទ្ធគ្នា ក្លាយជាអ្នកជិតខាង មិត្តភក្តិ និងដៃគូល្អ។ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសមេគង្គទាំងប្រាំបានលើសពី ៥០០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥០% បើប្រៀបធៀបទៅនឹងដប់ឆ្នាំមុន។ ប្រទេសទាំងនោះបានពង្រឹងការចែករំលែកទិន្នន័យជលសាស្ត្រ ខណៈពេលដែលក៏បង្កើនកិច្ចសហប្រតិបត្តិការលើសន្តិសុខមិនមែនប្រពៃណី និងអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការសង្គ្រោះគ្រោះមហន្តរាយ និងការគ្រប់គ្រងជំងឺរាតត្បាត។
លោករដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់ថា ប្រទេសចិននឹងបន្តគាំទ្រគោលគំនិតនៃការទូតអ្នកជិតខាងដោយផ្អែកលើ «មិត្តភាព ភាពស្មោះត្រង់ សេចក្តីមេត្តាករុណា និងការអត់ឱន» ហើយរួមគ្នាជាមួយបណ្តាប្រទេសមេគង្គ នឹងនាំមកនូវ «ទសវត្សរ៍មាស» ថ្មីមួយសម្រាប់យន្តការសហប្រតិបត្តិការ ដោយកសាងផ្ទះរួមមេគង្គ-ឡានឆាង ប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព ស្រស់ស្អាត និងរួសរាយរាក់ទាក់ ដោយរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
បកប្រែដោយ Duy Hoan