ទីក្រុងហូជីមិញពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអូរីហ្គិន (សហរដ្ឋអាមេរិក)
កប.អនឡាញ - ក្នុងរយៈពេលខាងមុខ ទីក្រុងហូជីមិញនឹងគាំទ្រយ៉ាងសកម្មដល់សហគមន៍ធុរកិច្ចដោយផ្តល់ព័ត៌មាន និងលើកកម្ពស់ពាណិជ្ជកម្ម។
ទីក្រុងហូជីមិញ និងរដ្ឋអូរីហ្គិន (សហរដ្ឋអាមេរិក) មានទីតាំងយុទ្ធសាស្ត្រ និងសក្តានុពលដ៏អស្ចារ្យក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ភស្តុភារកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិក។ នេះគឺជាការវាយតម្លៃរបស់អ្នកជំនាញនៅក្នុង "វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចទីក្រុងហូជីមិញ-រដ្ឋអូរីហ្គិន ឆ្នាំ២០២៦" ដែលរៀបចំដោយមជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) សហការជាមួយគណៈប្រតិភូរដ្ឋអូរីហ្គិន (សហរដ្ឋអាមេរិក) ដែលបានធ្វើឡើងកាលពីថ្ងៃទី២ ខែមេសា នៅទីក្រុងហូជីមិញ។
    |
 |
|
ថ្នាក់ដឹកនាំ ITPC និងគណៈប្រតិភូរដ្ឋអូរីហ្គិន (សហរដ្ឋអាមេរិក) បានធ្វើជាអធិបតីនៃវេទិកានេះ |
ថ្លែងនៅក្នុងវេទិកា លោកស្រី Cao Thi Phi Van អនុប្រធានមជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ បានមានប្រសាសន៍ថា មានវិស័យសំខាន់ៗចំនួនបីដែលរំពឹងទុកពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរដ្ឋអូរីហ្គិន រួមមាន៖ ការពង្រឹងទំនាក់ទំនងសំខាន់ៗរវាងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យភស្តុភារកម្ម កំពង់ផែ និងខ្សែសង្វាក់ផ្គត់ផ្គង់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយចីរភាព ប្រសិទ្ធភាព និងស៊ីជម្រៅ។ ក្នុងរយៈពេលខាងមុខ ទីក្រុងហូជីមិញនឹងគាំទ្រយ៉ាងសកម្មដល់សហគមន៍ធុរកិច្ចដោយផ្តល់ព័ត៌មាន លើកកម្ពស់ពាណិជ្ជកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថល។
ចំពោះលោក Gregory Harris ប្រធានផ្នែកពាណិជ្ជកម្មនៅស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហូជីមិញ បានវាយតម្លៃថាប្រទេសវៀតណាមជាសេដ្ឋកិច្ចដ៏ស្វាហាប់ និងមានសក្តានុពល ដោយទីក្រុងហូជីមិញស្ថិតក្នុងចំណោមទីក្រុងដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ាន។ ដោយសារពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើង សហរដ្ឋអាមេរិករំពឹងថានឹងមានឱកាសកាន់តែច្រើនសម្រាប់អង្គភាពអាជីវកម្មនៅរដ្ឋ Oregon ដើម្បីនាំយកផលិតផល និងសេវាកម្មដែលមានស្តង់ដារអន្តរជាតិដល់អ្នកប្រើប្រាស់វៀតណាម៕
បកប្រែដោយ Duy Hoan