នេះត្រូវបានចែករំលែកដោយ លោក Ha Hoang Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៉ូឡូញ នៅក្នុងវគ្គពិភាក្សាលើកដំបូងនៃវេទិកាស្តីពីគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី-ប៉ូឡូញ-អឺរ៉ុប។

នេះគឺជាចំណុចសំខាន់ដែលលោលឯកអគ្គរដ្ឋទូត Ha Hoang Hai បានសង្កត់ធ្ងន់នៅក្នុងវេទិកាភស្តុភារអាស៊ីដែលបានធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនា នៅទីក្រុង Wroclaw ប្រទេសប៉ូឡូញ។ ព្រឹត្តិការណ៍នេះ ដែលរៀបចំឡើងដោយសមាគមវេទិកាអាស៊ីនៅប្រទេសប៉ូឡូញ បានទាក់ទាញការចូលរួមពីសមាជិកសភា តំណាងអង្គភាពអាជីវកម្មប៉ូឡូញ និងអាស៊ី អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងអ្នកសារព័ត៌មាននៅប្រទេសប៉ូឡូញ។

leftcenterrightdel
លោក Ha Hoang Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៉ូឡូញ នៅក្នុងវគ្គពិភាក្សាលើកដំបូងនៃវេទិកាស្តីពីគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី-ប៉ូឡូញ-អឺរ៉ុប

ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតវេទិកាសម្រាប់ការសន្ទនារវាងរដ្ឋ អង្គភាពអាជីវកម្ម ដៃគូប៉ូឡូញ និងអន្តរជាតិក្នុងវិស័យភស្តុភារ។ ដើម្បីពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងភស្តុភាររវាងអឺរ៉ុប ប៉ូឡូញ និងអាស៊ី ក៏ដូចជាដើម្បីណែនាំដំណោះស្រាយបច្ចេកវិទ្យាថ្មីៗមួយចំនួននៅក្នុងវិស័យភស្តុភារ។

ដោយចូលរួមក្នុងវគ្គពិភាក្សាលើកដំបូងស្តីពីគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី-ប៉ូឡូញ-អឺរ៉ុប លោក Ha Hoang Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៉ូឡូញ បានជម្រាបជូនវេទិកាអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមជាទូទៅ និងឧស្សាហកម្មភស្តុភារកម្មជាពិសេស។

យោងតាមលោកឯកអគ្គរដ្ឋទូត Ha Hoang Hai វៀតណាមមានទីតាំងភូមិសាស្ត្រអំណោយផលនៅលើផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតរបស់ពិភពលោក ដែល ជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងសេវាកម្មនៅលើអ័ក្សតភ្ជាប់អាស៊ី-អឺរ៉ុប។ វៀតណាមបានចុះហត្ថលេខា និងចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជួយពង្រីកផ្លូវពាណិជ្ជកម្ម និងបង្កើតផលប្រយោជន៍សម្រាប់ការតភ្ជាប់ដោយផ្ទាល់រវាងអាស៊ាន-សហភាពអឺរ៉ុប។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Ha Hoang Hai (ទីពីរពីឆ្វេង) ថតរូបជាមួយប្រតិភូដែលចូលរួមវេទិកា

លោកឯកអគ្គរដ្ឋទូត Ha Hoang Hai បានសង្កត់ធ្ងន់ថា “វៀតណាមកំណត់ភស្តុភារកម្មជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ខ្លួន ហើយកំពុងផ្តល់អាទិភាពដល់ការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា…”។

ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសប៉ូឡូញជាច្រកផ្លូវភស្តុភារកម្មរវាងអឺរ៉ុប និងអាស៊ី លោកឯកអគ្គរដ្ឋទូត Ha Hoang Hai បានមានប្រសាសន៍ថា ប្រទេសប៉ូឡូញគឺជាទីផ្សារធំមួយ និងជាច្រកផ្លូវសំខាន់មួយនៅក្នុងតំបន់ ដោយសារហេដ្ឋារចនាសម្ព័ន្ធឃ្លាំង កំពង់ផែ និងការដឹកជញ្ជូនដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ អង្គភាពអាជីវកម្មវៀតណាមកំពុងឱ្យតម្លៃកាន់តែខ្លាំងឡើងចំពោះប្រទេសប៉ូឡូញជាច្រកផ្លូវទៅកាន់សហភាពអឺរ៉ុប និងជាទីផ្សារសំខាន់មួយសម្រាប់ទំនិញវៀតណាម៕

បកប្រែដោយ Duy Hoan