គណៈប្រតិភូគណៈកម្មាធិការបក្សខេត្ត An Giang ជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី ១ ខែមេសា គណៈប្រតិភូគណៈកម្មាធិការបក្សខេត្ត An Giang ដឹកនាំដោយលោកស្រី Tran Thi Thanh Huong អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា។
លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជាបានទទួលស្វាគមន៍គណៈប្រតិភូ។
តាងនាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត An Giang និងប្រជាជនទាំងអស់នៃខេត្ត An Giang លោកស្រី Tran Thi Thanh Huong បានជូនពរលោកនាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា ឲ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ប្រការ។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoangiang.com.vn) |
លោកស្រី Tran Thi Thanh Huong បានជម្រាបជូនអំពីការអនុវត្តភារកិច្ចនយោបាយ និងសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត An Giang ក្នុងឆ្នាំកន្លងមក។ នាពេលខាងមុខ គណៈកម្មាធិការបក្សខេត្ត An Giang នឹងបន្តដឹកនាំស្ថាប័ន អង្គភាព និងមូលដ្ឋាននានា រក្សា ពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ ជាពិសេសបង្កើនសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងអប់រំ។ល។
លោកស្រី Tran Thi Thanh Huong បានសម្តែងក្តីសង្ឃឹមថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា នឹងបន្តយកចិត្តទុកដាក់ និងដឹកនាំកងកម្លាំងព្រំដែនឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយខេត្ត An Giang។ ការសម្របសម្រួលនេះមានគោលបំណងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនគោក និងលើសមុទ្រ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរធ្វើការ អភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។
តាងនាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់លោកស្រី Tran Thi Thanh Huong និងគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត An Giang ចំពោះដំណើរទស្សនកិច្ច និងការជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងខេត្ត An Giang ក្នុងការថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនគោក និងលើសមុទ្រ ប្រកបដោយសុវត្ថិភាព និងស្ថិរភាព៕
បកប្រែដោយ Huyen Trang