ក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ៣០ និង ៣១ ខែមីនា) គណៈប្រតិភូបានទៅសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់អង្គភាពនានារួមមាន៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ; បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រចេះ; តំបន់ប្រតិបត្តិការសឹករងក្រចេះ និងកងវរសេនាតូចលេខ៤ នៃតំបន់ប្រតិបត្តិការសឹករងក្រចេះ។

leftcenterrightdel
លោកវរសេនីយ៍ឯក Vo Thanh Danh មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត ផ្តល់អំណោយដល់ក្រុម K72 នៃបញ្ជាការដ្ឋានយោធាខេត្ត Dong Nai ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា (រូបថត៖ baodongnai.com.vn)

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏បានអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ហើយទៅសួរសុខទុក្ខ និងផ្តល់អំណោយដើម្បីលើកទឹកចិត្តក្រុម K72 (បញ្ជាការដ្ឋានយោធាខេត្ត Dong Nai) ដែលកំពុងបំពេញភារកិច្ច​រុករក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រ​ចិត្ត និងជំនាញការវៀតណាម​ដែល​បាន​ពលីជីវិត​នៅព្រះរាជាណាចក្រកម្ពុជាក្នុង​សម័យ​សង្គ្រាម​។

នៅក្នុងជំនួបទាំងឡាយ លោកវរសេនីយ៍ឯក Vo Thanh Danh បានជម្រាបជូនអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខរបស់ខេត្ត  Dong Nai ក្នុងឆ្នាំ ២០២៥ ជាពិសេសបន្ទាប់ពីការច្របាច់​រួមបញ្ចូលគ្នារបស់ខេត្ត។ លោកក៏បានជម្រាបជូនអំពីសកម្មភាពយោធា ការពារជាតិ និងការពារព្រំដែនមួយចំនួននៅក្នុងខេត្ត Dong Nai ក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកវរសេនីយ៍ឯក Vo Thanh Danh មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត និងគណៈប្រតិភូ ជូនពរឆ្នាំថ្មីដល់អង្គភាពនានានៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (រូបថត៖ baodongnai.com.vn)

លោកវរសេនីយ៍ឯក Vo Thanh Danh បានបញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍរវាងខេត្ត Dong Nai និងបណ្តាខេត្តរបស់កម្ពុជា ជាពិសេសខេត្តកំពង់ធំ និងក្រចេះ។

លោកវរសេនីយ៍ឯក Vo Thanh Danh បានសម្តែងនូវគោលបំណងថាទំនាក់ទំនងសហប្រតិបត្តិការដ៏ទូលំទូលាយ ជាពិសេសលើវិស័យការពារជាតិ រវាងបញ្ជាការដ្ឋានយោធាខេត្ត Dong Nai និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រចេះ រួមជាមួយនឹងអង្គភាពនានា បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា សាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមកក្នុងការអនុវត្តភារកិច្ចដោយជោគជ័យ រួមចំណែករក្សាទំនាក់ទំនងល្អរវាងកងទ័ពទាំងពីរ និងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang