នេះជាលើកដំបូងដែលកងទ័ពការពារព្រំដែនខេត្ត Lai Chau បានរៀបចំការប្រឡងភាសាជនជាតិ Mong ដែលរួមចំណែកដល់ការលើកកម្ពស់គុណភាពនៃការងារឃោសនា និងចលនាមហាជន និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែន។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Hung ប្រធាននយោបាយនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lai Chau ប្រគល់ប័ណ្ណសរសើរដល់សមូហភាពឆ្នើម

បេក្ខជនចំនួន ៥២ នាក់ មកពីប៉ុស្តិ៍ការពារព្រំដែនចំនួន ១៣ បានចូលរួមក្នុងការប្រឡងនិយាយ ការប្រឡងសរសេរ និងការប្រឡងការឃោសនាជាភាសាជនជាតិ Mong។ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lai Chau បានស្នើឲ្យស្ថាប័ន និងអង្គភាពនានា បន្តបង្កើនចលនារៀនភាសាជនជាតិភាគតិច រៀបចំការជ្រើសរើស និងបណ្តុះបណ្តាលក្រុមកម្មាភិបាល យុទ្ធជន ដើម្បីចូលរួមក្នុងការប្រឡងក្នុងតំបន់ ដោយទទួលលទ្ធផលល្អ៕

បកប្រែដោយ Thuy Anh