leftcenterrightdel
ប្រតិភូចូលរួមក្នុងកម្មវិធី

នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់នៃជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន វៀតណាម-ចិន លើកទី១០ ដែលបានប្រារព្ធឡើងនៅខេត្ត Quang Ninh (វៀតណាម) និងតំបន់ស្វយ័ត ក្វាងស៊ី ហ្ស័ង (ចិន)។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Quoc An អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ផ្តល់អាហារូបករណ៍ដល់សិស្សដែលជួបការលំបាក

ការផ្តល់អាហារូបករណ៍ចំនួន ១០០ កន្លែង និងគោពូជចំនួន ៥០ ក្បាលមានគោលបំណងលើកទឹកចិត្ត និងជួយសិស្សនៅក្នុងកម្មវិធី "ជួយឱ្យកុមារទៅសាលារៀន - កូនធម៌របស់កងទ័ពការពារព្រំដែន" ពោលគឺជាកូនសិស្សដែលជួបការលំបាកប៉ុន្តែបានខិតខំប្រឹងប្រែងរៀន និងគ្រួសារជួបការលំបាកនៅតំបន់ព្រំដែន។ តាមរយៈសកម្មភាពនោះ ជួយពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន រួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។

leftcenterrightdel
លោកវរសេនីយ៍ឯក Ca Van Lap អនុប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន មានប្រសាសន៍នៅក្នុងកម្មវិធី

លោកវរសេនីយ៍ឯក Ca Van Lap អនុប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានមានប្រសាសន៍ថា៖ សកម្មភាពដែលផ្តោតលើប្រជាជនក្នុងអំឡុងពេលបណ្តាជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនកន្លងមកបានក្លាយជាសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងការពារប្រទេសវៀតណាម។ អំណោយតូចៗទាំងនេះគឺជាមនោសញ្ចេតនាពីក្រសួងការពារប្រទេស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងកម្មាភិបាល យុទ្ធជននៃកងទ័ពទាំងមូលចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ប្រជាជន និងសិស្សានុសិស្សនៅតំបន់ព្រំដែន លើកទឹកចិត្តគ្រួសារឱ្យជំនះពុះពារការលំបាក និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ពួកគេយ៉ាងសកម្ម៕

leftcenterrightdel
ប្រជាជនមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលទទួលបានគោពូជ

បកប្រែដោយ Huyen Trang