នៅក្នុងជំនួបជាមួយកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Long Khot លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសម្តែងនូវការរីករាយ និងទទួលស្គាល់សមិទ្ធផលដែលអង្គភាពសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនក្នុងមូលដ្ឋាននានាក្នុងខេត្ត Tay Ninh ចំពោះអង្គភាព ដែលបានរួមចំណែកដ៏សំខាន់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់អង្គភាពក្នុងការគ្រប់គ្រង និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋាន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia លើកទឹកចិត្តកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Long Khot

លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានស្នើឱ្យអង្គភាពបន្តរក្សាគុណសម្បត្តិដ៏ល្អរបស់កងទ័ពលោកអ៊ំហូ ខិតខំប្រឹងប្រែងជំនះពុះពារការលំបាក និងបំពេញភារកិច្ចទាំងអស់ដែលត្រូវបានប្រគល់ដោយជោគជ័យ អនុវត្តយ៉ាងតឹងរ៉ឹងនូវរបបវិន័យ និងការត្រៀមខ្លួនប្រយុទ្ធ រៀបចំការយាមល្បាត និងត្រួតពិនិត្យព្រំដែនយ៉ាងដិតដល់ ពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងសកម្មភាពចូល និងចេញខុសច្បាប់។ល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia និងប្រតិភូ ថតរូបទុកជាអនុស្សាវរីយ៍ជាមួយកម្មាភិបាល និងយុទ្ធជននៃអង្គភាព

លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសង្កត់ធ្ងន់ថា អង្គភាពត្រូវធ្វើយ៉ាងល្អនូវការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាកងកម្លាំងក្នុងមូលដ្ឋាន ប្តេជ្ញាធានាសន្តិសុខដាច់ខាតនៃតំបន់ព្រំដែន និងតំបន់បោះឆ្នោត។

នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានប្រគល់អំណោយដល់កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Long Khot៕

បកប្រែដោយ Huyen Trang