ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅប៉ុស្តិ៍ការពារព្រំដែន Dak Dam
កប.អនឡាញ - នៅថ្ងៃទី១១ ខែកុម្ភៈ ក្រុមកម្មាភិបាល និងនិស្សិតរបស់មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានទៅទស្សនា និងជូនពរឆ្នាំថ្មីដល់ប៉ុស្តិ៍ការពារព្រំដែន Dak Dam (គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lam Dong តំបន់ខ្ពង់រាបកណ្តាលវៀតណាម)។
នៅប៉ុស្តិ៍ការពារព្រំដែន Dak Dam ក្រុមបានស្វែងយល់អំពីសកម្មភាពយាមល្បាតការពារព្រំដែន និងទៅទស្សនាបង្គោលព្រំដែនរវាងវៀតណាម និងកម្ពុជា។ និស្សិតបានស្វែងយល់អំពីដំណើរការតស៊ូដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រវត្តិសាស្រ្តនៃសកម្មភាពខណ្ឌសីមាព្រំដែនរវាងវៀតណាម និងកម្ពុជា ជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ការលំបាក និងឧបសគ្គក្នុងការយាមល្បាតព្រំដែន។
    |
 |
|
កម្មាភិបាល និងនិស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ ជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Dak Dam ខេត្ត Lam Dong |
សូមរំលឹកថា ក្នុងឱកាសនេះ ក្រុមក៏ទៅដាក់ផ្កា និងអុជធូប រំលឹកវិញ្ញាណក្ខន្ធវីរជននៃប៉ុស្តិ៍ការពារព្រំដែន Dak Dam។
លោកវរសេនីយ៍ទោ Nguyen Ba Long ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Dak Dam បានឲ្យដឹងថា នេះគឺជាសកម្មភាពដ៏មានអត្ថន័យមួយដែលពង្រឹងមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន ជួយនិស្សិតឱ្យយល់កាន់តែស៊ីជម្រៅអំពីអធិបតេយ្យភាពជាតិ សកម្មភាពរបស់កម្មាភិបាល និងយុទ្ធជនការពារព្រំដែន លើកកម្ពស់ស្នេហាជាតិ និងលើកទឹកចិត្តយុវជនជំនាន់ក្រោយក្នុងការសិក្សា ការស្រាវជ្រាវ និងធ្វើការ រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មីនៃប្រទេសជាតិ៕
បកប្រែដោយ Thuy Anh