យោងតាមកិច្ចព្រមព្រៀង យន្តការសហប្រតិបត្តិការនេះផ្អែកលើគោលការណ៍សមភាពនៃអធិបតេយ្យភាព ការគោរពយុត្តាធិការរបស់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយជាក់ស្ដែង និងប្រសិទ្ធភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក។

leftcenterrightdel
តំណាងនៃភាគីទាំងបីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីយន្តការសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់នៅក្នុងតំបន់ "ត្រីកោណបៃតង" និងតំបន់ព្រំដែនរវាងប្រទេសទាំងបី ចិន-ឡាវ-វៀតណាម (រូបថត៖ nhandan.vn)

ភាគីទាំងឡាយបានឯកភាពអនុវត្តខ្លឹមសារសហប្រតិបត្តិការជាច្រើន រួមមាន៖ ការបង្កើតយន្តការសន្ទនាដែលរៀបចំរៀងរាល់ពីរឆ្នាំម្តង ពង្រឹងការគ្រប់គ្រងរួមនៅតំបន់សំខាន់ៗ និងអនុវត្តវិធានការការពារសន្តិសុខដោយទាន់វេលាក្នុងពិធីបុណ្យ និងព្រឹត្តិការណ៍នយោបាយសំខាន់ៗនៅក្នុងប្រទេសនីមួយៗ។

ជាពិសេស យន្តការនេះជម្រុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងបីនឹងផ្តោតលើការផ្លាស់ប្តូរព័ត៌មាន ការសហការប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់។ ទន្ទឹមនឹងនោះ ការយាមល្បាតរួម ការផ្សព្វផ្សាយច្បាប់ទ្វេភាគីជាភាសាពីរ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក៏នឹងត្រូវបានពង្រឹងផងដែរ៕

បកប្រែដោយ Thanh Cong