ក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ទោ Vu Trung Kien មេបញ្ជាការកងទ័ពការពារព្រំដែន បានប្រគល់សេចក្ដីសម្រេចដល់លោកវរសេនីយ៍ឯកបំរុង Duong Khanh Thanh អនុព័ន្ធយោធារងវៀតណាមនៅប្រទេសចិន និងលោកវរសេនីយ៍ឯកបំរុង Tran Tri Thien អនុព័ន្ធយោធារងវៀតណាមនៅប្រទេសឡាវ និងលោកវរសេនីយ៍ទោ Le Dang អនុព័ន្ធយោធារងវៀតណាមនៅប្រទេសកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Trung Kien មេបញ្ជាការកងទ័ពការពារព្រំដែនថ្លែងក្នុងសន្និសីទ

ថ្លែងក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ទោ Vu Trung Kien បានអបអរសាទរជូនចំពោះនាយទាហានទាំងអស់ដែលត្រូវបានបក្ស រដ្ឋ កងទ័ព និងកងទ័ពការពារព្រំដែនប្រគល់ភារកិច្ចជាអនុព័ន្ធយោធារងទទួលបន្ទុកវិស័យការពារព្រំដែននៅប្រទេសចិន ឡាវ និងកម្ពុជា។ ព្រមទាំងសង្កត់ធ្ងន់ថា នេះជាលើកដំបូងគេដែលកងកម្លាំងការពារព្រំដែនមានអនុព័ន្ធយោធារងទទួលបន្ទុកវិស័យការពារព្រំដែន ដែលជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងកិច្ចការបរទេសរបស់បក្ស និងរដ្ឋ ហើយជាស្ពានតភ្ជាប់មួយដើម្បីបង្កើនការយល់ដឹង កសាងទំនុកចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ រួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Trung Kien មេបញ្ជាការកងទ័ពការពារព្រំដែន ប្រគល់សេចក្ដីសម្រេចតែងតាំងអនុព័ន្ធយោធារង

លោកមេបញ្ជាការកងទ័ពការពារព្រំដែនបានស្នើឲ្យអនុព័ន្ធយោធារងត្រូវតែសិក្សា និងក្ដាប់ជាប់នូវស្ថានភាព ច្បាប់ និងទំនៀមទម្លាប់របស់ប្រទេសសាមី លើកកម្ពស់សមត្ថភាព ជាពិសេសជំនាញភាសាបរទេសនិងកិច្ចការបរទេស កសាងរូបភាពកងទ័ពការពារព្រំដែនដែលមានរបៀបរៀបរយ និងជំនាញវិជ្ជាជីវៈក្នុងបរិយាកាសអន្តរជាតិ៕

បកប្រែដោយ Pham Diep