សកម្មភាពទាំងនេះមិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយស្មារតីត្រួសត្រាយផ្លូវ និងការទទួលខុសត្រូវរបស់យុវជននៃកងកម្លាំងរក្សាសន្តិភាពវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកំពស់ការថែទាំ​សុខភាពរាងកាយ សុខភាពផ្លូវចិត្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងលើកកំពស់រូបភាពរបស់យុទ្ធជនវៀតណាមនៅឯបរទេសផងដែរ។

leftcenterrightdel
សកម្មភាពជួយគាំទ្រសម្ភារៈវេជ្ជសាស្ត្រសម្រាប់មន្ទីរពេទ្យ Bentiu

ចំណុចលេចធ្លោនៃសកម្មភាពទាំងឡាយនេះគឺកម្មវិធីសហប្រតិបត្តិការស៊ីវិល-យោធា (CIMIC) នៅមន្ទីរពេទ្យ Bentiu។ នៅទីនេះ កម្មាភិបាល និងសមាជិកសម្ព័ន្ធយុវជនបានចែករំលែកជាមួយការលំបាកខាងសម្ភារៈ ហើយលើកទឹកចិត្ត និងជួយគាំទ្រខាងជំនាញវេជ្ជសាស្ត្រដល់អង្គភាពមិត្ត។ ជាពិសេស សមាជិកសម្ព័ន្ធយុវជននៃមន្ទីរពេទ្យបានជួសជុល និងជំនួសហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោមមួយចំនួន និងដំឡើងម៉ាស៊ីនស្រូបមូស ដែលរួមចំណែកដល់ការកែលម្អស្ថានភាពថែទាំសុខភាពសម្រាប់ប្រជាជនក្នុងតំបន់។

បន្ទាប់មក កម្មភិបាល បុគ្គលិកមន្ទីរពេទ្យទាំងអស់បានចូលរួមក្នុងសកម្មភាពរត់ជាក្រុមនៅក្នុងតំបន់ដែលឈរជើង។ ជាមួយនឹងការរៀបចំយ៉ាងល្អ និងមានចម្ងាយសមស្រប សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់នូវស្មារតីហាត់ប្រាណ​យ៉ាងម៉ឺងម៉ាត់ និងមានវិន័យ។ រូបភាពនៃការបោះជំហានស្មើៗគ្នាក្នុងឯកសណ្ឋានពណ៌ក្រហម ជាមួយនឹងមួកដែលមានរូបភាពទង់ជាតិនោះបានបញ្ចេញនូវស្មារតីរស់រវើក ដែលបញ្ជាក់ពីឆន្ទៈ ភាពក្លាហាន និងស្មារតីរបស់កងកម្លាំងមួកខៀវវៀតណាម នៅក្នុងបរិយាកាសអន្តរជាតិ។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យ ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីលើកទឹកចិត្តស្មារតីហាត់ប្រាណថែទាំសុខភាព បំពេញល្អភារកិច្ច

ការប្រកួតកីឡាក្នុងកម្រិតអន្តរជាតិក៏ជាចំណុចលេចធ្លោនៃសកម្មភាព​​ទាំងឡាយនេះផងដែរ។ ដោយមានការចូលរួមពីកម្មាភិបាល បុគ្គលិកនៃអង្គភាព រួមជាមួយក្រុមមិត្ត (អង្គភាពថ្មើរជើងម៉ុងហ្គោលី អង្គភាពថ្មើរជើងហ្គាណា អង្គភាពប៉ូលីសហ្គាណា និងក្រុមវិស្វកម្មប៉ាគីស្ថាន) ការប្រកួតកីឡាត្រូវបានរៀបចំជាប្រព័ន្ធ និងយុត្តិធម៌ បាន​បង្កើតបរិយាកាសប្រកួតប្រជែងដ៏រស់រវើក និងសាមគ្គីភាព។ អាស្រ័យលើនេះបានជំរុញការផ្លាស់ប្តូរ និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមកងកម្លាំងទាំងឡាយ ដែលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងរូបភាពរបស់កងពេទ្យកម្រិត២ លេខ៧ និយាយដោយឡែក និងកងកម្លាំងរក្សាសន្តិភាពវៀតណាមនិយាយរួម។

leftcenterrightdel
 

leftcenterrightdel
មេបញ្ជាការនៃកងពេទ្យកម្រិត២ លេខ៧ ប្រគល់រង្វាន់ និងអំណោយជូនក្រុមនានាដែលចូលរួមក្នុងការប្រកួតកីឡា

ថ្មីៗនេះ សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិមួយត្រូវបានធ្វើឡើងនៅថ្ងៃទី ២៥ ខែមីនា ដោយមានការចូលរួមពីវេជ្ជបណ្ឌិតមកពីកងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម និងតំណាងមកពីកងពេទ្យកម្រិត១ ចំនួនប្រាំផ្សេងទៀត។ សិក្ខាសាលានេះផ្តោតលើការផ្លាស់ប្តូរជំនាញ និងការចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការពិនិត្យ និងព្យាបាលជំងឺ ដោយរួមចំណែកដល់ការកែលម្អជំនាញវិជ្ជាជីវៈ និងបំពេញតាមតម្រូវការបេសកកម្ម។

leftcenterrightdel
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ

សកម្មភាពទាំងឡាយដើម្បីអបអរសាទរទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅកងពេទ្យកម្រិត២ លេខ៧ គឺជាឱកាសមួយសម្រាប់យុវជននៃអង្គភាពបន្តបញ្ជាក់ពីតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងស្នូលរបស់ខ្លួន បន្តបណ្តុះឆន្ទៈ ការទទួលខុសត្រូវ និងសេចក្តីប្រាថ្នាចង់ចូលរួមចំណែកតាមឧត្តមគតិរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ នេះរួមចំណែកដល់ការកសាងរូបភាពយុទ្ធជនមួកខៀវវៀតណាមជាយុទ្ធជនមានរបៀបរៀបរយ មានទំនួលខុសត្រូវ មនុស្សធម៌ និងធ្វើសមហរណកម្មអន្តរជាតិយ៉ាងសកម្ម៕

បកប្រែដោយ Duy Hoan