នៅក្នុងចំណាត់ថ្នាក់នេះ គ្រឹះស្ថានឧត្តមសិក្សាវៀតណាមចំនួន ១៣ បានចាត់ចំណាត់ថ្នាក់ រួមមាន៖ មហាវិទ្យាល័យ Van Lang, សាកលវិទ្យាល័យ Duy Tan, សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ, សាកលវិទ្យាល័យជាតិទីក្រុងហាណូយ, មហាវិទ្យាល័យ Ton Duc Thang, សាកលវិទ្យាល័យបហុបច្ចេកទេសហាណូយ, មហាវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ, សាកលវិទ្យាល័យ Can Tho, មហាវិទ្យាល័យឧស្សាហកម្មទីក្រុងហូជីមិញ, មហាវិទ្យាល័យអង់គ្លេសវៀតណាម, វិទ្យាស្ថានកសិកម្មវៀតណាម, សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ និងមហាវិទ្យាល័យពណិជ្ជកម្មក្រៅប្រទេស។

leftcenterrightdel
រូបថតឧទាហរណ៍ (sggp.org.vn)

ចំណាត់ថ្នាក់វិស័យនៅឆ្នាំនេះគឺផ្អែកលើទិន្នន័យពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ១,៩១២ ដែលមានកម្មវិធីបណ្តុះបណ្តាលប្រហែល ២១,០០០ ដែលជាការកើនឡើងជាង ៣០០ ស្ថាប័ន បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះក៏ជាចំណាត់ថ្នាក់ធំបំផុតដែលមិនធ្លាប់មានពីមុនមកផងដែរ។

អង្គការ QS ផ្តល់ចំណាត់ថ្នាក់ទូទៅលើវិស័យចំនួនប្រាំ៖ សិល្បៈ និងវប្បធម៌,  បច្ចេកទេស និងបច្ចេកវិទ្យា, វិទ្យាសាស្ត្រជីវិត និងវេជ្ជសាស្ត្រ, វិទ្យាសាស្ត្រធម្មជាតិ និងវិទ្យាសាស្ត្រសង្គម និងការគ្រប់គ្រង៕

បកប្រែដោយ Huyen Trang