ជំនួយឥតសំណងថ្នាក់មូលដ្ឋានពីរដ្ឋាភិបាលជប៉ុន មានតម្លៃ ១៣២,៨២២ ដុល្លារអាមេរិក នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារបន្ទប់រៀនរឹងមាំពីរជាន់ ដែលមានបន្ទប់រៀនចំនួន ៤ និងបន្ទប់អនាម័យចំនួន ៤ លើផ្ទៃដីសរុប ២៤៥ ម៉ែត្រការ៉េ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ Ba Khe ដោយមានគោលបំណងកែលម្អលក្ខខណ្ឌបង្រៀន និងរៀនសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងពិធីចុះហត្ថលេខា

មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម បានសម្តែងក្តីសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកកែលម្អបរិយាកាសអប់រំ លក្ខខណ្ឌសិក្សាសម្រាប់សិស្ស និងលក្ខខណ្ឌបង្រៀនសម្រាប់គ្រូបង្រៀន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាននិយាយរួម។ ជប៉ុនចែករំលែកទស្សនៈរបស់រដ្ឋាភិបាលវៀតណាមលើការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាថាមិនទុកនរណាម្នាក់ចោលទេ។ នេះក៏ជាអត្ថន័យដែលកម្មវិធីជំនួយខ្នាតតូចថ្នាក់មូលដ្ឋានរបស់រដ្ឋាភិបាលជប៉ុនដើម្បីធានាសន្តិសុខមនុស្សជាតិ៕

បកប្រែដោយ Huyen Trang