កងកម្លាំងការពារព្រំដែនចូលរួមការប្រឡងភាសាខ្មែរនៅខេត្ត An Giang
កប.អនឡាញ - នៅថ្ងៃទី ៣០ ខែមីនា នៅខេត្ត An Giang វៀតណាម ការប្រឡងភាសាជនជាតិភាគតិចតំបន់លេខ៤ ឆ្នាំ២០២៦ សម្រាប់កងកម្លាំងការពារព្រំដែន បានបើកជាផ្លូវការ ដែលជាការចាប់ផ្តើមនៃការប្រឡងភាសាខ្មែរនៅទូទាំងប្រទេស។
ការប្រឡងនេះមានការចូលរួមពីបេក្ខជនឆ្នើមចំនួន ៤៨ នាក់មកពីអង្គភាពការពារព្រំដែននៅតំបន់ភាគខាងត្បូង រួមមានខេត្ត An Giang, Vinh Long, Tay Ninh, Ca Mau, ទីក្រុង Can Tho។ នេះជាកម្មាភិបាល និងនាយទាហានដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន ដោយប្រើប្រាស់ភាសាជនជាតិភាគតិចជាប្រចាំនៅក្នុងការបំពេញភារកិច្ច។
ថ្លែងនៅក្នុងពិធីបើកការប្រឡង លោកវរសេនីយ៍ឯក Nguyen Van Khanh អនុប្រធានសេនាធិការនៃកងទ័ពការពារព្រំដែន និងជាប្រធានគណៈកម្មាធិការរៀបចំការប្រឡង បានសង្កត់ធ្ងន់ថា ការប្រឡងនេះគឺជាឱកាសសម្រាប់កងទ័ពការពារព្រំដែនដែលទទួលបានការបណ្តុះបណ្តាល និងការបំប៉នភាសាខ្មែរ មានឱកាសផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមកបន្ថែមទៀត ដោយរួមចំណែកដល់ការបំពេញភារកិច្ចការពារព្រំដែនប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនោះ ប្រើប្រាស់ភាសាខ្មែរដើម្បីផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយរបស់បក្ស និងច្បាប់ បទបញ្ជារបស់រដ្ឋស្តីពីការគ្រប់គ្រង និងការពារសន្តិសុខព្រំដែនជាតិ ព្រមទាំងលើកកម្ពស់ស្មារតីសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពការពារព្រំដែន ជាមួយកងកម្លាំងដទៃទៀត និងជនរួមជាតិនៅតំបន់ព្រំដែន។
ការប្រឡងនៅក្នុងតំបន់លេខ៤ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣០ និងថ្ងៃទី ៣១ ខែមីនា៕
បកប្រែដោយ Thuy Anh