សន្និសីទលើកទី ១៩ នៃគណៈកម្មាធិការអន្តរជាតិស្តីពីភូមិមិត្តភាពវៀតណាមបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែមីនា នៅទីក្រុងហាណូយ។

leftcenterrightdel
ទិដ្ឋភាពសន្និសីទ

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកឧត្តមសេនីយ៍ឯក Pham Hong Huong អនុប្រធានសមាគមអតីតយុទ្ធជនវៀតណាម បានមានប្រសាសន៍ថា ស្មារតីមិត្តភាព និងសាមគ្គីភាពអន្តរជាតិនៅភូមិមិត្តភាពនៅតែបន្តរីករាលដាលយ៉ាងខ្លាំង ដោយក្លាយជានិមិត្តរូបនៃសារ "ទុកអតីតកាលនៅមួយឡែក ឆ្ពៅទៅរកអនាគត" ជាស្ពានសន្តិភាពរវាងវៀតណាម និងមិត្តភក្តិអន្តរជាតិ។ អនុប្រធានសមាគមអតីតយុទ្ធជនវៀតណាម បានជំរុញឱ្យកម្មាភិបាល បុគ្គលិក បន្តរក្សាប្រពៃណី ភាពសកម្ម ការច្នៃប្រឌិត និងរួបរួមសាមគ្គីគ្នា។ កសាងជួរកម្មាភិបាល គ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ ក្នុងពេលជាមួយគ្នានេះ លើកកម្ពស់បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយកុមារឱ្យធ្វើសមាហរណកម្មសង្គម​យ៉ាងសកម្ម និងអាចពឹងពាក់លើខ្លួនឯង។

ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ភូមិមិត្តភាពវៀតណាមបានស្វាគមន៍គណៈប្រតិភូក្នុងស្រុកចំនួន ២៣៦ និងគណៈប្រតិភូអន្តរជាតិចំនួន ១៧២ ដោយរក្សាកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការជាតិ និងអង្គការអន្តរជាតិ ដោយហេតុនេះបានអនុវត្តគម្រោងជាច្រើនដែលគាំទ្រដល់ការថែទាំសុខភាព ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មសហគមន៍។ សកម្មភាពទំនាក់ទំនង និងផ្សព្វផ្សាយរូបភាពត្រូវបានពង្រឹង ដែលរួមចំណែកដល់ការផ្សព្វផ្សាយសារមនុស្សធម៌ដល់មិត្តភក្តិអន្តរជាតិ។

បកប្រែដោយ Pham Diep