របាយការណ៍នៅក្នុងកិច្ចប្រជុំបានបង្ហាញថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត រៀបចំថ្នាក់រៀនឥតិតថ្លៃចំនួន ៩៩ ថ្នាក់ ដោយលប់បំបាត់អក្ខរកម្មដល់សិស្សចំនួន ១,២៤៣ នាក់។

ទន្ទឹមនឹងនោះ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះកម្មវិធី "ជួយសិស្សទៅសាលារៀន - កូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែន" ដែលរៀបចំដោយកម្មាភិបាលនិងយុទ្ធជនរបស់កងទ័ពការពារព្រំដែន បានចំណាយប្រាក់ខែមួយផ្នែកដើម្បីជួយឧបត្ថម្ភដល់សិស្សជាង ១,៤៩៥ នាក់ រួមទាំងនិស្សិតវៀតណាម និងកម្ពុជាផងដែរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Duong Van Duoc ប្រធាននយោបាយនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ថ្លែងក្នុងកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក Duong Van Duoc បានស្នើឱ្យស្ថាប័ន និងអង្គភាពនានានៃកងទ័ពការពារព្រំដែនខេត្ត  Tay Ninh បន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ ស្ថាប័ន និងអង្គការមហាជនរៀបចំកម្មវិធីឃោសនាព័ត៌មានអំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋស្តីពីកិច្ចការព្រំដែន... រក្សាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគំរូ កម្មវិធី និងចលនានៅតំបន់ព្រំដែន ដោយតភ្ជាប់ជាមួយចលនានៅមូលដ្ឋានដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន និងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនយ៉ាងរឹងមាំ។

leftcenterrightdel
លោកវរសេនីយ៍ឯក Duong Van Duoc ប្រគល់ប័ណ្ណសរសើររបស់គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ដល់អង្គភាពដែលមានស្នាដៃល្អក្នុងការអនុវត្តគំរូ និងកម្មវិធី

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh និងគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានប្រគល់ប័ណ្ណសរសើរដល់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តកម្មវិធី និងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅតំបន់ព្រំដែន៕

បកប្រែដោយ Pham Diep