នៅថ្ងៃទី១២ ខែមីនា នៅសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ និងឧស្សាហកម្មយោធា (Viettel) ក្នុងទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាបានប្រជុំធ្វើការជាមួយក្រសួងការពារជាតិស្តីពីការអភិវឌ្ឍឧស្សាហកម្មការពារជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងកិច្ចប្រជុំ

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ធ្វើការជាមួយក្រសួងការពារប្រទេស

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យ​កងទ័ពបន្តអភិវឌ្ឍឧស្សាហកម្មការពារជាតិដោយស្មារតីពង្រីកធនធានផ្ទៃក្នុង ខ្លួនទីពឹងខ្លួន និងស្វ័យភាពជាយុទ្ធសាស្ត្រ ព្យាករណ៍ស្ថានភាពបានត្រឹមត្រូវ ផ្តល់យោបល់ជាយុទ្ធសាស្ត្រជូនបក្ស និងរដ្ឋលើកិច្ចការយោធា ការពារជាតិ និងឧស្សាហកម្មការពារជាតិ និងឆ្លើយតប ដោះស្រាយស្ថានភាពដោយភាពបត់បែន និងមានប្រសិទ្ធភាព។

អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ធ្វើបរិវត្តកម្មឌីជីថល បង្កើតរបកគំហើញ មានជំនាញបច្ចេកវិទ្យាលើការរចនា ការផលិត ការជួសជុល ការកែលម្អ និងការធ្វើទំនើបកម្មអាវុធ។ អនុវត្តកម្មវិធី គម្រោង និងផែនការសំខាន់ៗលើឧស្សាហកម្មការពារជាតិប្រកបដោយប្រសិទ្ធភាព ជាពិសេសផលិតផលបច្ចេកវិទ្យាខ្ពស់។ បណ្តុះបណ្តាល និងកែលម្អគុណភាពធនធានមនុស្ស។ អនុវត្តការធ្វើសមាហរណកម្មការពារជាតិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍផលិតផលសម្រាប់ទាំងវិស័យយោធានិងស៊ីវិល ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan