leftcenterrightdel
អ្នកទេសចរអន្តរជាតិមានការរំភើបរីករាយក្នុងការទៅទស្សនាទីក្រុងហាណូយ

នេះគឺជាលទ្ធផលនៃការស្ទង់មតិមួយដែលធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមជិត ៩០០ នាក់ និង​បានប្រកាសកាលពីថ្ងៃទី ១១ ខែមីនា ដោយគណៈ​កម្មការរៀបចំពិព័រណ៍ទេសចរណ៍ពិភពលោក មុនពេលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៥ ខែមីនា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ យោងតាមការស្ទង់មតិ គោលដៅទេសចរណ៍អឺរ៉ុបនៅតែជាប់ចំណាត់ថ្នាក់លេខមួយជាមួយនឹង៣៨% ខណៈដែលអាស៊ីបានកើនឡើងដល់ចំណាត់ថ្នាក់លេខពីរជាមួយនឹង ២៨%។ ក្នុងចំណោមប្រទេសដែលមានអ្នកទេសចរស្វែងរកច្រើនជាងគេគឺប្រទេសជប៉ុន និងវៀតណាម មាន​ទាំងគោលដៅទេសចរណ៍អឺរ៉ុបដូចជាអ៊ីតាលី និងអេស្ប៉ាញផងដែរ។

វៀតណាមត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយនៅអាស៊ី ដោយសារតែការរួមបញ្ចូលគ្នានៃបេតិកភណ្ឌវប្បធម៌ ម្ហូបអាហារដ៏ពិសេស និងទេសភាពធម្មជាតិដ៏សម្បូរបែប។ នៅក្នុងពិព័រណ៍ទេសចរណ៍ពិភពលោកឆ្នាំ ២០២៦ វៀតណាមរួមជាមួយប្រទេសអាស៊ីជាច្រើនទៀតនឹងត្រូវបានណែនាំ​ជាគោលដៅទេសចរណ៍សម្បូរទៅដោយបទពិសោធន៍សម្រាប់អ្នកទេសចរអន្តរជាតិ។

បកប្រែដោយ Thanh Cong