នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ស្ថានអគ្គកុងស៊ុលវៀតណាម សហការជាមួយសមាគមអាណិកជនវៀតណាមនៅខេត្ត Khon Kaen និង Udon Thani បានរៀបចំលំហវប្បធម៌បុណ្យតេត ដោយណែនាំម្ហូបអាហារវៀតណាម និងសម្តែងសិល្បៈ ដែលបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណវប្បធម៌ និងប្រពៃណីវៀតណាម។

leftcenterrightdel
"ពិធីបុណ្យបង្ហោះគោម Nguyen Tieu ឆ្នាំ២០២៦" (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងពិធីបើក លោក Khajornkiat Rakphanitmanee អភិបាលខេត្ត Khon Kaen បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពសហគមន៍ ប្រជាជនក្នុងមូលដ្ឋានជាមួយបណ្តាជនជាតិផ្សេងៗគ្នា បានពួតដៃគ្នាកសាងសង្គមពហុវប្បធម៌។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាកម្លាំងចលករវិជ្ជមានដែលរួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏រឹងមាំ។

មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍នេះ លោក Dinh Hoang Linh អគ្គកុងស៊ុលវៀតណាម បានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ ព្រមទាំងសម្តែងនូវទំនុកចិត្តថា សកម្មភាពសហគមន៍ ដែលបង្ហាញពីតម្លៃវប្បធម៌ស្មារតីដ៏ល្អរបស់បណ្តាជនជាតិ នឹងត្រូវបានពង្រីកយ៉ាងទូលំទូលាយ ដោយកសាងមូលដ្ឋានគ្រឹះរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីវិបុលភាពរួមនៃតំបន់ និងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងអស់។

"ពិធីបុណ្យបង្ហោះគោម Nguyen Tieu ឆ្នាំ២០២៦" នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣០,០០០ នាក់ ឲ្យចូលរួម និងឆ្លងកាត់បទពិសោធន៍ផលិតផលវប្បធម៌ដ៏ពិសេសរបស់ប្រទេសវៀតណាម ថៃ និងចិន៕

បកប្រែដោយ Huyen Trang