សិក្ខាសាលាស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាមក្នុងយុគសម័យថ្មី
កប.អនឡាញ - នៅថ្ងៃទី១៥ ខែមេសា នៅទីក្រុងហាណូយ មហាវិទ្យាល័យវប្បធម៌ហាណូយបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រជាតិក្រោមប្រធានបទ “ការអភិវឌ្ឍវប្បធម៌វៀតណាមក្នុងយុគសម័យថ្មី៖ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពីសេចក្តីសម្រេចលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយ”។
សិក្ខាសាលានេះផ្តោតលើក្រុមខ្លឹមសារសំខាន់ៗចំនួន ៥៖ ការកែលម្អគោលនយោបាយ និងផ្លាស់ប្ដូរវិធីសាស្រ្តគ្រប់គ្រងវប្បធម៌; ការការពារ និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌ដែលទាក់ទងនឹងការកសាងម៉ាកយីហោ; សក្តានុពល និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌; ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ការកសាងប្រជាជនវៀតណាម។
សារពីសិក្ខាសាលាគឺ ដើម្បីអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី ចាំបាច់ត្រូវអភិវឌ្ឍវិស័យវប្បធម៌ឲ្យស្របនឹងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម; កសាងមនុស្សវៀតណាមឲ្យអភិវឌ្ឍលើគ្រប់វិស័យ; កែលម្អគោលនយោបាយ; ប្រែក្លាយបេតិកភណ្ឌទៅជាធនធានសម្រាប់ការអភិវឌ្ឍ; ជម្រុញឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត៕
បកប្រែដោយ Thuy Anh