ប្រតិភូជាង ៦០០ នាក់បានចូលរួម ដែលតំណាងឱ្យស្ថាប័នមជ្ឈិម ថ្នាក់ដឹកនាំទីក្រុង អង្គការនយោបាយ និងសង្គម អ្នកមុខអ្នកការស្ថានអគ្គកុងស៊ុលនៃបណ្តាប្រទេសក្នុងតំបន់ ភ្ញៀវទេសចរអន្តរជាតិ និងនិស្សិតអន្តរជាតិដែលកំពុងសិក្សានៅមហាវិទ្យាល័យនានាក្នុងទីក្រុង Da Nang។

leftcenterrightdel
មនុស្សជាង ៦០០ នាក់ចូលរួមក្នុងការដើរថ្មើជើងក្រោមប្រធានបទ "ជំហានឆ្ពោះទៅរកសន្តិភាព"

កម្មវិធីនេះបានផ្សព្វផ្សាយសារនៃសន្តិភាព សាមគ្គីភាព សេចក្តីស្រឡាញ់ និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងចំណោមប្រជាជាតិ និងប្រទេសជុំវិញពិភពលោក។ តាមរយៈព្រឹត្តិការណ៍ដើរថ្មើជើង កម្មវិធីនេះមានគោលបំណងភ្ជាប់ទំនាក់ទំនងមនុស្ស និងពិភពលោកតាមរយៈសម្បុរធម៌ និងសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិ លើកទឹកចិត្តរបៀបរស់នៅវិជ្ជមាន និងមិនប៉ះពាល់ដល់បរិស្ថាន និងកសាងរូបភាពទីក្រុង Da Nang ជាទីក្រុងសន្តិភាព អរិយធម៌ និងគួរឲ្យរស់នៅក្នុងក្រសែភ្នែកមិត្តភក្តិក្នុងស្រុក និងអន្តរជាតិ៕

បកប្រែដោយ Thanh Cong