ប្រព័ន្ធផ្សព្វផ្សាយជប៉ុន និងអន្តរជាតិជូនព័ត៌មានព្រងព្រៀតអំពីលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម
កប.អនឡាញ - ការបោះឆ្នោតជ្រើសតាំងលោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណមតិជប៉ុន។
បន្ទាប់ពីរដ្ឋសភាវៀតណាមបានជ្រើសតាំងលោក To Lam អគ្គលេខាបក្ស ឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានជូនដំណឹងយ៉ាងឆាប់រហ័សដោយវិភាគថា " ទំនុកចិត្តកម្រិតខ្ពស់របស់លោក To Lam គឺអាស្រ័យលើលទ្ធផលជាក់ស្តែងនៃការកែទម្រង់ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាតួនាទីការទូតដ៏លេចធ្លោរបស់លោក"។ ក្យូដូបានដកស្រង់សុន្ទរកថារបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន លើកកម្ពស់កំណើនប្រកបដោយចីរភាព និងពង្រីកការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅលើពិភពលោក។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ស្បថចូលកាន់តំណែង (រូបថត៖ baochinhphu.vn) |
ក្នុងទំព័រជាភាសាជប៉ុនរបស់ខ្លួន Reuters ដែលជាទីភ្នាក់ងារព័ត៌មានធំជាងគេបំផុតមួយរបស់ពិភពលោក ក៏បានជូនព័ត៌មានយ៉ាងឆាប់រហ័ស និងស៊ីជម្រៅអំពីព្រឹត្តិការណ៍នេះផងដែរ។ Reuters បានដកស្រង់សុន្ទរកថារបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋដោយសង្កត់ធ្ងន់លើការបង្កើត "ទម្រង់កំណើនថ្មីដែលពឹងផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំណែទម្រង់ និងការធ្វើបរិវត្តកម្មឌីជីថល" ហើយផ្តល់អាទិភាពដល់ "ការការពារជាតិដោយខ្លួនទីពឹងខ្លួន"។
កាសែត ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជប៉ុនជាច្រើនទៀត ចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ក៏បានជូនព័ត៌មានយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍នេះផងដែរ ដោយកត់សម្គាល់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម ដែលជាដៃគូឈានមុខគេមួយរបស់ជប៉ុនលើវិស័យជាច្រើន៕
បកប្រែដោយ Huyen Trang