សេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងលោក Le Minh Hung ជានាយករដ្ឋមន្ត្រី ត្រូវបានរដ្ឋសភាអនុម័ត ដោយមានប្រតិភូមានវត្តមានចំនួន ៤៩៥/៤៩៥ គាំទ្រ (ស្មើនឹង ១០០% នៃចំនួនប្រតិភូសរុប)។

leftcenterrightdel
លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម

បន្ទាប់ពីរដ្ឋសភាអនុម័តលើសេចក្តីសម្រេចជ្រើសតាំងនាយករដ្ឋមន្ត្រី លោក Le Minh Hung បានស្បថចូលកាន់តំណែង។

ក្រោមទង់ជាតិដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម បានស្បថថា៖ ស្មោះត្រង់ជាដាច់ខាត់ចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន៕

បកប្រែដោយ Huyen Trang