ដោយសង្កត់ធ្ងន់លើចំណងមិត្តភាពប្រពៃណី និងគោលនយោបាយជាប់លាប់របស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមក្នុងការផ្តល់អាទិភាពចម្បងដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងនូវគោលបំណងថាប្រទេសទាំងពីរបន្តពង្រឹងសាមគ្គីភាព ពង្រឹងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍរួមគ្នា។
ស្តីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មទ្វេភាគីក្នុងលក្ខណៈមានតុល្យភាព និងប្រកបដោយចីរភាព បើកទីផ្សារសម្រាប់កសិផល ជលផល និងសត្វពាហនៈរបស់វៀតណាម បង្កើតរបកគំហើញក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ផ្តល់អាទិភាពខ្ពស់ដល់កិច្ចសហប្រតិបត្តិការផ្លូវដែកដើម្បីតភ្ជាប់ប្រទេសទាំងពីរជាមួយអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអឺរ៉ុប ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យថាមពល ហិរញ្ញវត្ថុ និងធនាគារ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍។
រីឯលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម បានបញ្ជាក់ថា បក្ស និងរដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយការបរទេសភាពជាអ្នកជិតខាង។ ប្រទេសចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម រក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ជាប្រចាំ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍ចែករំលែកអនាគត ចិន-វៀតណាម មានអត្ថន័យយុទ្ធសាស្ត្រអភិវឌ្ឍឡើងកម្រិតកម្ពស់ថ្មីមួយ៕
បកប្រែដោយ Huyen Trang
Type the code from the image