leftcenterrightdel
គណៈប្រតិភូប្រគល់អំណោយដល់តំបន់ប្រតិបត្តិការសឹករងព្រៃវែង

នៅទីតាំងនីមួយៗ លោកវរសេនីយ៍ឯក Nguyen Van Tuan បានជួនពរឆ្នាំថ្មី ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរព័ត៌មានស្តីពីសន្តិសុខព្រំដែន ការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងបទល្មើស និងការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែន។

leftcenterrightdel
គណៈប្រតិភូក៏ប្រគល់អំណោយដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផងដែរ

អង្គភាពមិត្តបានសម្តែងការគោរពចំពោះក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការគាំទ្ររបស់គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប ហើយបានអះអាងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នានាពេលអនាគត។

ក្នុងឱកាសនេះ គណៈប្រតិភូបានប្រគល់អំណោយដល់អង្គភាពនានា ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព ភាពជិតស្និទ្ធរវាងកងកម្លាំងការពារព្រំដែននៃភាគីទាំងពីរ។

បកប្រែដោយ Duy Hoan