កិច្ច​ប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតាមប្រព័ន្ធវីដេអូជាមួយគណៈកម្មាធិការប្រជាជននៃខេត្តនិងទី​ក្រុងទូទាំងប្រទេស និងស្ថាប័នតំណាងរបស់​វៀតណាមនៅឯ​បរទេស។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងមតិដឹកនាំសន្និសីទ​ (រូបថត៖ VGP)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជ្រួតជ្រៀបយ៉ាងស៊ីជម្រៅ ផ្លាស់​ប្តូរថ្មី​គំនិត ការយល់ដឹង និងសកម្មភាពទាក់ទងនឹងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ដូច្នេះហើយ សកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវតម្រូវការអភិវឌ្ឍ​ប្រទេសជា​តិ ដែលរួមចំណែកដោយផ្ទាល់ដល់គោលដៅកំណើនពីរខ្ទង់ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងនូវការសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិ ជំរុញខ្លាំងការទូតថាមពល និង​បច្ចេកវិទ្យាខ្ពស់។ល។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ “​កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវតែបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រទេសជាតិ ឈាន​ចូលយុគសម័យនៃការស្ទុះឈានទៅមុខ ដោយដើរតួនាទីស្ថាបនា ជាកម្លាំងចលករ បើកចេញ​ឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍប្រទេស​ជាតិ ដោយរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាន​គោលដៅកំណើនពីរខ្ទង់; ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ឋានៈនិង​កិត្យានុភាពរបស់ប្រទេសជាតិ​នៅក្នុង​ស្ថានភាពនយោបាយពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ មិនត្រឹមតែតាមទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានឡើង និងនាំមុខគេ​ទៀត​ផង។ ទន្ទឹមនឹងនោះ កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវតែរួមចំណែកក្នុងការអនុវត្តគោលមាគ៌ាកិច្ច​ការបរទេសនៃ​មហាសន្និបាតបក្សលើកទី ១៤​ ផងដែរ”៕

តាម vovworld.vn