leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូបានទៅសួរសុខទុក្ខ និងថតរូបអនុស្សាវរីយ៍នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី

គណៈប្រតិភូបានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Nguyen Anh Duc បានសម្តែងនូវសេចក្តីរីករាយ រំភើប ដែលបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Anh Duc និងគណៈប្រតិភូ បានប្រគល់អំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី

leftcenterrightdel
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី ប្រគល់អំណោយជូនគណៈបញ្ជាកងទ័ពការពារព្រំដែនខេត្ត Dong Nai

លោកវរសេនីយ៍ឯក Nguyen Anh Duc ជម្រាបជូនអំពីលទ្ធផលវិជ្ជមាននៃការផ្លាស់ប្តូរព័ត៌មានជាប្រចាំរវាងគណៈបញ្ជាការកងទ័ពការពារព្រំដែន និងកងកម្លាំងពាក់ព័ន្ធនៃខេត្តមណ្ឌលគីរីក្នុងរយៈពេលកន្លងមក ដោយបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ។

leftcenterrightdel
គណៈប្រតិភូទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី

ភាគីទាំងពីរតែងតែរួបរួមសាមគ្គីគ្នា និងសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែនជាតិ និងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទផ្សេងៗ ដោយរួមចំណែកដល់ការរក្សាសន្តិភាពតាមបណ្តោយព្រំដែន និងរួមគ្នាដោះស្រាយករណីកើតឡើងនៅតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
គណៈប្រតិភូប្រគល់អំណោយ និងថតរូបអនុស្សាវរីយ៍នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី

leftcenterrightdel
តំណាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ប្រគល់អំណោយជូនគណៈប្រតិភូ

ប្រធានគណៈប្រតិភូបានសម្តែងនូវបំណងប្រាថ្នាថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី បន្តយកចិត្តទុកដាក់ និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Duy Hoan