ទាក់ទងនឹងពលរដ្ឋវៀតណាមនៅក្នុងតំបន់ជម្លោះ លោកស្រី Pham Thu Hang  បានបញ្ជាក់ថា ទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសជិតខាងនិងពិនិត្យ បូកសរុប​បំណង​ប្រាថ្នារបស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសសាមី ហើយកំពុងសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការជួយគាំទ្រ​សមស្រប។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ baochinhphu.vn)

លោកស្រី Pham Thu Hang បានអះអាងថា៖ “ក្នុងរយៈពេលកន្លងមក ទីភ្នាក់ងារតំណាងវៀតណាមនៅមជ្ឈិមបូព៌ាបានបន្តរក្សាខ្សែទូរស័ព្ទទាន់ហេតុការណ៍ និងអនុវត្តវិធានការទន្ទឹមជាមួយគ្នាដើម្បីជួយគាំទ្រពលរដ្ឋក្នុងការវិលត្រឡប់ទៅស្រុកកំណើតវិញ ឬធ្វើដំណើរទៅកាន់ប្រទេសទីបីដោយសុវត្ថិភាព។ រហូតមកដល់បច្ចុប្បន្ន ទីភ្នាក់ងារតំណាងវៀតណាមបានជួយពលរដ្ឋវៀតណាមចំនួន ៥៥៦ នាក់ដែលជាប់គាំងនៅមជ្ឈិមបូព៌ា។ ទីភ្នាក់ងារតំណាងវៀតណាមនៅក្នុងតំបន់បន្តតាមដានស្ថានភាព រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី និងត្រៀមខ្លួនជាស្រេចការពារ និងជម្លៀសពលរដ្ឋជាបន្ទាន់ក្នុងករណីមានអាសន្ន”។

ក្រសួងការបរទេសបន្តណែនាំពលរដ្ឋវៀតណាមនៅអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសជិតខាងឱ្យបន្តតាមដានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងតាមដានការព្រមានពីទីភ្នាក់ងារតំណាងវៀតណាមនៅក្នុងតំបន់និងទាក់ទងជាបន្ទាន់ទៅកាន់ខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់ទីភ្នាក់ងារតំណាងវៀតណាម ក៏ដូចជាខ្សែទូរស័ព្ទទាន់ហេតុការណ៍ការពារពលរដ្ឋរបស់ក្រសួងការបរទេសក្នុងករណីចាំបាច់៕

បកប្រែដោយ Thanh Cong