វៀតណាម និងបារាំង លើកកម្ពស់កិច្ចសហប្រតិបត្តិការសភា
កប.អនឡាញ - នៅថ្ងៃទី១ ខែមេសា នៅទីស្នាក់ការរដ្ឋសភាបារាំង លោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង បានជួបជាមួយលោក Michel Criaud ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម និងសមាជិកដទៃទៀតនៃក្រុម។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ។
    |
 |
|
លោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាម និង លោក Michel Criaud ប្រធានក្រុមមិត្តភាពសភាបារាំង-វៀតណាម (រូបថត៖ VNA) |
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Trinh Duc Hai បានសម្តែងការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីក្នុងវិស័យជាច្រើន៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខភាព និងអប់រំ។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមសមាជិកសភាមិត្តភាពក្នុងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងស្ពានតភ្ជាប់ទំនាក់ទំនងដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។
លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យលោក Michel Criaud និងសមាជិកសភាដទៃទៀតឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីស្របតាមឋានៈនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមានសំឡេងដើម្បីសភាបារាំង និងប្រទេសសហភាពអឺរ៉ុបដទៃទៀតឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់ៗ។ លោកឯកអគ្គរដ្ឋទូតក៏សង្ឃឹមថា បារាំងនឹងជំរុញគណៈកម្មការអឺរ៉ុបឱ្យដកកាតលឿងនេសាទ IUU ក្នុងពេលឆាប់ៗនេះ។ វៀតណាមបានបញ្ជាក់ពីអាទិភាពនៃកិច្ចសហប្រតិបត្តិការជាមួយបារាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនក្នុងទីក្រុង ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អាកាសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។
លោកប្រធាន Michel Criaud និងសមាជិកបានសម្តែងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេស និងប្រជាជនវៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងតួនាទីកាន់តែខ្លាំងឡើងរបស់ខ្លួននៅលើឆាកអន្តរជាតិ។ លោកបានអះអាងថា ក្រុមនេះនឹងក្លាយជាកម្លាំងវិជ្ជមានមួយ ដោយលើកកម្ពស់របៀបវារៈដែលមានប្រយោជន៍ដល់ទំនាក់ទំនងទ្វេភាគី និងធានាការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ក្នុងពេលឆាប់ៗ។
លោកឯកអគ្គរដ្ឋទូត Trinh Duc Hai បានអះអាងថា ប្រទេសបារាំងគឺជាដៃគូសំខាន់ឈានមុខគេរបស់វៀតណាម។ ភាគីទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិដូចជា សហគមន៍បារាំង (OIF) និងសភាបារាំង (APF)។ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យប្រទេសបារាំងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការធ្វើសមាហរណកម្ម និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសបារាំង និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង បានជួបពិភាក្សាខ្លីៗជាមួយលោក Olivier Faure លេខាទីមួយនៃគណបក្សសង្គមនិយមបារាំង និងបានពាំនាំនូវការចូលរួមរំលែកទុក្ខរបស់លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជូនចំពោះមរណភាពលោក Lionel Jospin អតីតនាយករដ្ឋមន្ត្រីបារាំង ។
បកប្រែដោយ Duy Hoan