វៀតណាមមានគោលបំណងសហប្រតិបត្តិការជាមួយអាជីវកម្មអាមេរិកក្នុងវិស័យបច្ចេកវិទ្យា ការគ្រប់គ្រង និងនវានុវត្តន៍
កប.អនឡាញ - នារសៀលថ្ងៃទី ៣០ ខែមីនា នៅទីក្រុងហាណូយ លោក Nguyen Thanh Nghi ប្រធានគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមបក្ស បានទទួលជួបលោក Daniel J. Kritenbrink អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម The Asia Group (TAG)។