នៅថ្ងៃទី២៧ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ដល់នាយទាហានពីររូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei (UNISFA) និងបេសកកម្មបណ្តុះបណ្តាលរបស់សហភាពអឺរ៉ុប។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang អញ្ជើញជាអធិបតីក្នុងពិធី 

អាស្រ័យលើនេះ​ លោកវរសេនីយ៍ទោ Nguyen Ngoc Linh នឹងទទួលតំណែងជានាយទាហានប្រតិបត្តិការយោធាចម្រុះ (SO JMOC) នៅបេសកកម្ម UNISFA ក្នុងតំបន់ Abyei។ នេះគឺជាតំណែងថ្មីដែលអង្គការសហប្រជាជាតិបានអញ្ជើញប្រទេសវៀតណាមឱ្យចូលរួមជាលើកដំបូង ដែលបង្ហាញពីទំនុកចិត្ត និងការវាយតំលៃខ្ពស់ចំពោះសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម។ លោកវរសេនីយ៍ទោ Tran Thai Son ទទួលតំណែងជានាយទាហានប្រឹក្សានិងសម្របសម្រួលការបណ្តុះបណ្តាលនៅបេសកកម្មបណ្តុះបណ្តាលរបស់សហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា ការចាត់បញ្ជូននាយទាហានទៅចូលរួមក្នុងបេសកកម្មអន្តរជាតិ គឺជាការបញ្ជាក់បន្ថែមទៀតអំពីកិត្យានុភាព ការទទួលខុសត្រូវ និងតួនាទីវិជ្ជមានរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ លោកឧត្តមសេនីយ៍ឯក  Nguyen Truong Thang ណែនាំឱ្យនាយទាហានក្តាប់បានយ៉ាងឆាប់រហ័សអំពីស្ថានភាពនៅក្នុងតំបន់ អនុវត្តភារកិច្ចដែលបានប្រគល់ឱ្យបានល្អ និងមានទំនុកចិត្ត​ក្នុង​ការ​បង្ហាញសមត្ថភាព ជំនាំញវិជ្ជាជីវៈរបស់ខ្លួន​។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ប្រគល់សម្រេចចិត្តរបស់ប្រធានរដ្ឋ និងអបអរសាទរនាយទាហានទាំងពីររូបដែលត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្ម

រហូតមកដល់បច្ចុប្បន្ន វៀតណាមបានបញ្ជូនយោធិនជាង ១៣០០ នាក់ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមបេសកកម្ម និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។ ការបន្តដាក់ពង្រាយកងកម្លាំងក្នុងដំណាក់កាលនេះបង្ហាញពីភាពសកម្ម វិជ្ជមាន និងទទួលខុសត្រូវខ្ពស់របស់វៀតណាមចំពោះសកម្មភាពដើម្បី​សន្តិភាព និងស្ថិរភាពនៅលើពិភពលោក។ ដោយហេតុនេះបញ្ជាក់ពីការអភិវឌ្ឍប្រកបដោយស្ថិរភាព និងវិជ្ជាជីវៈរបស់កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

បកប្រែដោយ Duy Hoan