ក្នុងបទសម្ភាសន៍ជាមួយអ្នកសាព័ត៌មានវៀតណាមនាថ្ងៃទី ២៦ ខែមីនា លោក Jarrod Leak នាយកប្រតិបត្តិនៃសម្ព័ន្ធប្រសិទ្ធភាពថាមពលអូស្ត្រាលី បានថ្លែងថា វៀតណាមមានសក្តានុពលពេញលេញក្នុងវិស័យថាមពល ជាមួយនឹងប្រភពថាមពលកកើតឡើងវិញពីថាមពលព្រះអាទិត្យ និងខ្យល់ ដែលគាំទ្រដោយថ្មផ្ទុកថាមពល និងវារីអគ្គិសនី។

leftcenterrightdel
យោងតាមលោក Jarrod Leak នាយកប្រតិបត្តិនៃសម្ព័ន្ធប្រសិទ្ធភាពថាមពលអូស្ត្រាលី វៀតណាមមានសក្តានុពលពេញលេញក្នុងវិស័យថាមពល ជាមួយនឹងប្រភពថាមពលកកើតឡើងវិញពីថាមពលព្រះអាទិត្យ និងខ្យល់ ដែលគាំទ្រដោយថ្មផ្ទុកថាមពល និងវារីអគ្គិសនី

វៀតណាមមានអ្នកផ្គត់ផ្គង់យានយន្តអគ្គិសនី និងឧស្សាហកម្មដែលអាចប្រើប្រាស់អគ្គិសនីទាំងស្រុង។ លើសពីនេះ វៀតណាមមានធនធានជីវម៉ាស និងជីវថាមពល។ លោក Jarrod Leak បានបញ្ជាក់ថា វៀតណាមមានមូលដ្ឋានគ្រឹះដើម្បីក្លាយជាប្រទេសមាន​ភាពម្ចាស់ការ​លើការផ្គត់ផ្គង់ថាមពល។

leftcenterrightdel
អ្នកជំនាញអូស្ត្រាលីបានវាយតម្លៃថា វៀតណាមមានមូលដ្ឋានគ្រឹះដើម្បីក្លាយជាប្រទេសមាន​ភាពម្ចាស់ការ​​លើការផ្គត់ផ្គង់ថាមពល

ទោះជាយ៉ាងណាក៏ដោយ លោកបានណែនាំថា វៀតណាមគួរតែបង្កើតគោលដៅ និងគោលនយោបាយរយៈពេលវែង ដើម្បីធានាថាគោលនយោបាយទាំងនោះនឹងមិនផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ប្រទេសវៀតណាមត្រូវការស្ថិរភាពចាំបាច់ដើម្បីជួយឆ្ពោះទៅរកភាពម្ចាស់ការលើប្រេងឥន្ធនៈ សន្តិសុខប្រេងឥន្ធនៈ ការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការផ្តល់ ថាមពលដោយសន្សំសម្ចៃ។

បកប្រែដោយ Duy Hoan