ថ្លែងនៅក្នុងពិធីនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ទោ Nguyen Ba Luc បានជូនពរដល់ភារធារី អនុព័ន្ធយោធា កងទ័ពជើងទឹក កងទ័ពអាកាសមីយ៉ាន់ម៉ា និងឧត្តមសេនីយ៍ នាយទាហាន និងពលទាហានទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។ លោកឧត្តមសេនីយ៍ទោ Nguyen Ba Luc បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការយោធាការពារជាតិ គឺជាផ្នែកសំខាន់មួយនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងមីយ៉ាន់ម៉ា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ និងផ្សព្វផ្សាយសេចក្តីប្រាថ្នាដើម្បី​ឯករាជ្យជាតិ សន្តិភាព និងការអភិវឌ្ឍសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍​

ភាគីទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលភាសា ការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យវេជ្ជសាស្ត្រយោធា ការរុក​រកជួយសង្គ្រោះ ការសម្របសម្រួលនៅក្នុងវេទិកាពហុភាគី ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធានៃក្រសួងការពារប្រទេសវៀតណាម និងសហគ្រាសមីយ៉ាន់ម៉ា ដែលគេស្គាល់ថា Mytel បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបានធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ា។ ដោយផ្អែកលើសមិទ្ធផលពីអតីតកាល ក្នុងសមត្ថភាព និងធនធានរបស់ខ្លួន កងទ័ពប្រជាជនវៀតណាមបានត្រៀមខ្លួនរួចជាស្រេចសហការជាមួយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងមីយ៉ាន់ម៉ា។

មានប្រសាន៍នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Min Thun Nai អនុព័ន្ធយោធា កងទ័ពជើងទឹក កងទ័ពអាកាសមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញការពង្រឹង និងការអភិវឌ្ឍជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់សមិទ្ធផលរយៈពេលវែង និងប្រកបដោយចីរភាព។ លោកឧត្តមសេនីយ៍ត្រី Min Thun Nai បានសម្តែងនូវទំនុកចិត្តថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដោយផ្តល់នូវលទ្ធផលជាក់ស្តែង និងរួមចំណែកដល់វិបុលភាព និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងវៀតណាម។ ដោយផ្អែកលើតម្លៃរួមរបស់ប្រទេសទាំងពីរ កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបង្កើនការយោគយល់គ្នាទៅវិញទៅមកជាមួយកងទ័ពប្រជាជនវៀតណាម។

ក្នុងឱកាសនេះ ក្នុងនាមរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីកាលពីខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី Min Thun Nai បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមរុករកជួយសង្គ្រោះរបស់កងទ័ព និងនគរបាលវៀតណាម ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ចំពោះការគាំទ្រទាន់ពេលវេលា និងស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ា៕

បកប្រែដោយ Duy Hoan