ចិន និងវៀតណាម ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា
កប.អនឡាញ - ព្រឹត្តិការណ៍នេះបង្ហាញយ៉ាងពេញលេញអំពីកម្រិតខ្ពស់ និងលក្ខណៈពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ពទាំងពីរ
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការពារជាតិចិន ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមីនា នៅទីក្រុងប៉េកាំង ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីអត្ថន័យជាយុទ្ធសាស្ត្រនៃយន្តការសន្ទនាយុទ្ធសាស្ត្រ "៣+៣" នៅកម្រិតរដ្ឋមន្ត្រី (ការបរទេស ការពារជាតិ និងនគរបាល) រវាងវៀតណាម និងចិន និងកិច្ចព្រមព្រៀងជាក់លាក់ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធារវាងចិន និងវៀតណាមក្នុងឆ្នាំ ២០២៦ លោកវរសេនីយ៍ឯក Jiang Bin អនុប្រធាននាយកដ្ឋានសារព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងថា កងទ័ពនៃប្រទេសទាំងពីរចិន និងវៀតណាម បន្តរួមចំណែកជាវិជ្ជមាន និងស្ថិរភាពដល់សន្តិភាព និងវិបុលភាពក្នុងតំបន់។
    |
 |
|
លោកវរសេនីយ៍ឯក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន។ រូបថត៖ CMG |
លោកវរសេនីយ៍ឯក Jiang Bin បានជម្រាបជូនសារព័ត៌មានថា ចិន និងវៀតណាម បានរៀបចំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីលើកដំបូងដោយជោគជ័យនៃយន្តការសន្ទនាយុទ្ធសាស្ត្រ "៣+៣" ស្តីពីការបរទេស ការពារជាតិ និងនគរបាល នៅពាក់កណ្តាលខែមីនា។ បន្ទាប់ពីនេះ កងទ័ពនៃប្រទេសទាំងពីរ បានរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន លើកទី១០។ ព្រឹត្តិការណ៍ទាំងពីរបានបង្ហាញយ៉ាងពេញលេញនូវកម្រិតខ្ពស់ និងលក្ខណៈពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិចិន នៅចំពោះមុខស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ និងមិនស្ថិតស្ថេរ រួមជាមួយនឹងបញ្ហាប្រឈមសន្តិសុខខាងក្រៅកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរនោះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ កងទ័ពនៃប្រទេសទាំងពីរចិន និងវៀតណាមនឹងរក្សាការទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ បង្កើនទំនុកចិត្តយោធាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យដូចជាការកសាងនយោបាយយោធា សន្តិសុខសមុទ្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាការពារផលប្រយោជន៍នៃសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមាន និងស្ថិរភាពដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់៕
បកប្រែដោយ Duy Hoan