ក្នុងការយាមល្បាត កងកម្លាំងនៃភាគីទាំងពីរបានត្រួតពិនិត្យស្ថានភាពនៃប្រព័ន្ធបង្គោលព្រំដែនជាតិ ព្រមទាំងឃោសនាដល់ប្រជាជននៅតំបន់ព្រំដែនឲ្យគោរពច្បាប់ស្តីពីការគ្រប់គ្រង និងការពារព្រំដែន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន ហើយបានឯកភាពគ្នាលើវិធានការដោះស្រាយស្ថានភាពដែលកើតឡើងឲ្យបានទាន់ពេលវេលា។

leftcenterrightdel
ភាគីទាំងពីរផ្លាស់ប្តូរព័ត៌មានលើបញ្ហាពាក់ព័ន្ធ

លោកវរសេនីយ៍ទោ Bui Hong Manh អនុប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន My Ly បានវាយតម្លៃថា ការយាមល្បាតទ្វេភាគីលើកនេះបានបញ្ជាក់ពីប្រសិទ្ធភាពនៃយន្តការសហការរវាងកងកម្លាំងការពារព្រំដែនវៀតណាម និងឡាវ រួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន។ ព្រមទាំង នេះក៏ជាឱកាសមួយដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពជិតស្និទ្ធរវាងកម្មាភិបាល និងយុទ្ធជននៃភាគីទាំងពីរ តាមរយៈនោះ ពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាម និងឡាវ ឲ្យកាន់តែរឹងមាំ និងអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh