នាវាកងទ័ពជើងទឹកវៀតណាម និងចិនត្រៀមរៀបចំសម្រាប់ពិធីចេញដំណើរទៅធ្វើការយាមល្បាតចម្រុះ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ នៅព្រឹកថ្ងៃទី១៨ ខែមីនា នៅកំពង់ផែ Fangcheng (ខេត្ត Guangxi ប្រទេសចិន) ក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម រួមជាមួយនាយទាហាន និងនាវិកនៃនាវាលេខ ០១៥-Tran Hung Dao និងនាវាលេខ ០១២-Ly Thai To នៃកងទ័ពជើងទឹកវៀតណាម បានទៅពិនិត្យចុងក្រោយ និងហ្វឹកហាត់សម្រាប់ផែនការទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលមកធ្វើជាសាក្សីនៃពិធីចេញដំណើរទៅធ្វើការយាមល្បាតចម្រុះលើកទី៤០ និងការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នៅឈូងសមុទ្រតុងកឹង។