វិស័យទេសចរណ៍តំបន់ដីសណ្តរមេគង្គទាក់ទាញទីផ្សារម៉ាឡេស៊ី
កប.អនឡាញ - សន្និសីទជម្រុញទេសចរណ៍តំបន់ដីសណ្តរមេគង្គនៅទីក្រុងកូឡាឡាំពួរបានរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃតំបន់ដីសណ្តរមេគង្គ បង្កើនទំនាក់ទំនងអាជីវកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី។
សន្និសីទជម្រុញទេសចរណ៍តំបន់ដីសណ្តរមេគង្គបានធ្វើឡើងនាថ្ងៃទី១៨ ខែមីនា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សន្និសីទនេះមានគោលបំណងណែនាំអំពីសក្តានុពល លំហវប្បធម៌ និងទេសចរណ៍នៃតំបន់ភាគខាងត្បូងដល់មិត្តភក្តិអន្តរជាតិ ខណៈពេលដែលក៏បើកជំពូកថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ដីសណ្តរមេគង្គ និងប្រទេសពហុវប្បធម៌ម៉ាឡេស៊ីផងដែរ។
    |
 |
|
តំណាងមកពីភ្នាក់ងារទេសចរណ៍តំបន់ដីសណ្តរមេគង្គ និង ម៉ាឡេស៊ីបានផ្លាស់ប្តូរទស្សនៈនៅក្នុងសន្និសីទជម្រុញទេសចរណ៍នៅទីក្រុងកូឡាឡាំពួរ |
ក្រៅពីការផ្សព្វផ្សាយរូបភាព និងគោលដៅពិសេសៗ ការណែនាំទីកន្លែងដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ ទាក់ទាញ និងមានគុណភាពខ្ពស់នៅតំបន់ដីសណ្តរមេគង្គដល់ភ្ញៀវទេសចរម៉ាឡេស៊ី សន្និសីទនេះក៏រួមបញ្ចូលសកម្មភាពដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងទេសចរណ៍ ការអភិវឌ្ឍគោលដៅ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីត្រៀមខ្លួនសម្រាប់ការហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី។
លោកស្រី Nornatasha Ahmad មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាលើកកម្ពស់ទេសចរណ៍ម៉ាឡេស៊ី បានវាយតម្លៃថា សន្និសីទនេះបាននាំមកនូវផលប្រយោជន៍ពីរយ៉ាងដល់ប្រទេសទាំងពីរ។ យោងតាមលោកស្រី ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសសម្រាប់អាជីវកម្មម៉ាឡេស៊ីដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីតំបន់ដីសណ្តទន្លេមេគង្គ ខណៈពេលដែលក៏ផ្តល់ឱ្យវៀតណាមនូវទស្សនៈកាន់តែស៊ីជម្រៅអំពីទីផ្សារម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ លោកស្រី Nurul Ain Syazwi ប្រធានផ្នែកប្រតិបត្តិការ (COO) នៃ TMTours&Travel ជឿជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី បន្ថែមពីលើលក្ខណៈពិសេសខាងវប្បធម៌ និងទេសភាពប្លែកៗ សេវាកម្មនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គត្រូវផ្តោតលើម្ហូបអាហារ ជាពិសេសអាហារហាឡាល់ ព្រោះភ្ញៀវទេសចរម៉ាឡេស៊ីជាច្រើនជាមូស្លីម៕
បកប្រែដោយ Thanh Cong