ផ្នែកទេសចរណ៍វៀតណាមទទួលបានភ្ញៀវទេសចរចំនួន ៣.៥ លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ២០២៦
កប.អនឡាញ - យោងតាមនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ឲ្យដឹងថា ផ្នែកទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថា ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ៣.៥ លាននាក់។
ទីក្រុងហូជីមិញនាំមុខគេក្នុងប្រទេសដោយប៉ាន់ស្មានថា ទទួលបានភ្ញៀវទេសចរចំនួន ១,២៤០,០០០ នាក់ កើនឡើង ៦៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៧៥,៧២៦ នាក់ កើនឡើង ៨៣%។ ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ២,៦៣២ ពាន់លានដុង។
    |
 |
|
រមណីយដ្ឋាន Dream Dragon (ទីក្រុង Hai Phong) ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ២០២៦ |
ខេត្ត Ninh Binh ត្រូវបានប៉ាន់ប្រមាណថា ទទួលបានភ្ញៀវទេសចរចំនួន ៧២៣,០៦៣ នាក់។ ក្នុងនោះ ភ្ញៀវទេសចរអន្ដរជាតិ ១៧៧,៩៧៤ នាក់។ ចំណូលសរុបពីទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថា មានប្រមាណ ៧៩៥ ពាន់លានដុង។
ខេត្ត Quang Ninh ត្រូវបានប៉ាន់ប្រមាណថាទទួលបានភ្ញៀវទេសចរចំនួន ៦៥៧,០០០ នាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិប្រហែល ៧០,៥០០ នាក់។ ចំណូលសរុបពីទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១,៦២០ ពាន់លានដុង។
ទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណថាទទួលបានភ្ញៀវទេសចរចំនួន ៥៦០,០០០ នាក់ កើនឡើងប្រហែល ២៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១១០,០០០ នាក់ កើនឡើងប្រហែល ២៨៧% ហើយប្រាក់ចំណូលសរុបពីទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ២,១០០ ពាន់លានដុង ដែលកើនឡើង ២៥៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។
ទីក្រុង Hai Phong ត្រូវបានប៉ាន់ប្រមាណថាទទួលបានភ្ញៀវទេសចរចំនួន ៥១៥,៦០០ នាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១២,៨៩០ នាក់។ មូលដ្ឋានជាច្រើនដូចជា ខេត្ដ Khanh Hoa, An Giang, Phu Tho, Hue... ក៏បានកត់ត្រាការកើនឡើងខ្ពស់នៃចំនួនភ្ញៀវទេសចរផងដែរ៕
បកប្រែដោយ Pham Diep