ទីក្រុងហាណូយបង្កើតកំណត់ត្រាអំពីចំនួនភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្មាំថ្មីប្រពៃណីជាតិវៀតណាម
កប.អនឡាញ - មិនត្រឹមតែចំនួនភ្ញៀវទេសចរកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែបទពិសោធន៍របស់ភ្ញៀវទេសចរអន្តរជាតិនៅទីក្រុងហាណូយក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។
យោងតាមទិន្នន័យពីមន្ទីរទេសចរណ៍ទីក្រុងហាណូយ គេប៉ាន់ប្រមាណថាក្នុងរយៈពេល ៩ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម (ថ្ងៃទី ១៤ ដល់ថ្ងៃទី២២ ខែកុម្ភៈ) ទីក្រុងហាណូយបានស្វាគមន៍ភ្ញៀវទេសចរប្រហែល ១.៣៤ លាននាក់ ដែលជាការកើនឡើង ៣៦.៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ប្រាក់ចំណូលសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤.៨៧ ពាន់ពាន់លានដុង ដែលជាការកើនឡើងជាង ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។
ទាក់ទងនឹងចំនួនភ្ញៀវទេសចរ ចំនួនភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២១៧០០០នាក់ ដែលជាការកើនឡើងយ៉ាងខ្លាំង ៥៥%។ ទីផ្សារអន្តរជាតិដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេមកកាន់ទីក្រុងហាណូយក្នុងអំឡុងពេលនេះរួមមាន៖ ចិន កូរ៉េខាងត្បូង ឥណ្ឌា បារាំង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក តៃវ៉ាន់ (ចិន) អាល្លឺម៉ង់ ហ្វីលីពីន និងអូស្ត្រាលី។ តួលេខទាំងនេះបង្ហាញពីតួនាទីរបស់ទីក្រុងហាណូយជាគោលដៅទាក់ទាញកំពូលមួយនៅក្នុងប្រទេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម៕
បកប្រែដោយ Duy Hoan