លាតសន្ធឹងពីអាស៊ីអាគ្នេយ៍ដល់ចំណុចខាងត្បូងនៃប្រទេសចិន សមុទ្រខាងកើតបង្កើតបានជាតំបន់ទេសចរណ៍សមុទ្រដ៏សម្បូរបែប ដែលកោះនៅឯនាយសមុទ្រ ទីក្រុងឆ្នេរសមុទ្រ និងតំបន់សមុទ្រដ៏សម្បូរបែបតម្លៃអេកូឡូស៊ី។

នៅក្នុងរូបភាពរួមនេះ ប្រទេសវៀតណាមត្រូវបានជ្រើសរើសដោយគេហទំព័រនាវាចរណ៍ ទូកកម្សាន្ត និងអាកាសធាតុសមុទ្ររបស់បារាំង figaronautisme.meteoconsult.fr ដើម្បីណែនាំគោលដៅទេសចរណ៍ដ៏លេចធ្លោចំនួនពីរគឺ តំបន់ពិសេស Phu Quy និងសង្កាត់ Nha Trang ដែលតំណាងឱ្យទិដ្ឋភាពពីរផ្សេងគ្នា ប៉ុន្តែបំពេញបន្ថែមគ្នានៃទេសចរណ៍សមុទ្រ។

leftcenterrightdel
អត្ថបទណែនាំអំពីកោះ Phu Quy ដែលបានចុះផ្សាយនៅលើគេហទំព័រ igaronautisme.meteoconsult.fr (រូបថត៖ vnanet.vn)

អត្ថបទដែលបានចុះផ្សាយនៅថ្ងៃទី ១៨ ខែមករា របស់គេហទំព័រ figaronautisme.meteoconsult.fr បានវាយតម្លៃថា កោះ Phu Quy មានទីតាំងនៅសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម ជាកោះមួយក្នុងចំណោមកោះដែលនៅតែរក្សាបានទីតាំងសម្ងាត់នៅលើផែនទីទេសចរណ៍សមុទ្រខាងកើត។

ការចូលទៅកាន់កោះនេះដោយនាវាចរណ៍ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនៅកម្រិតតិចតួច ធ្វើឲ្យ Phu Quy នៅតែមិនរងផលប៉ះពាល់ដោយទេសចរណ៍ទ្រង់ទ្រាយធំអស់រយៈពេលជាយូរមកហើយ។ ជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកគឺជាក់ស្តែងណាស់ ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការនេសាទ និងសកម្មភាពនាវាចរណ៍ប្រពៃណី។

ផ្ទុយពីបរិយាកាសស្ងប់ស្ងាត់របស់ Phu Quy, Nha Trang មានទីតាំងនៅលើឆ្នេរសមុទ្រកណ្តាលនៃប្រទេសវៀតណាម បង្ហាញពីវិធីសាស្រ្តខុសគ្នាចំពោះទេសចរណ៍សមុទ្រ។ Nha Trang ស្ថិតនៅក្បែឈូងសមុទ្រធំទូលាយមួយដែលហ៊ុំព័ទ្ធដោយកោះតូចៗជាច្រើនដែលងាយស្រួលចូលទៅដល់ដោយផ្លូវទឹក ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពសម្រាកលំហែកាយ និងកម្សាន្តនៅលើសមុទ្រ។ អាស្រ័យហេតុនោះ Nha Trang ត្រូវបានចាត់ទុកថាជាច្រកទ្វារដ៏សំខាន់មួយដើម្បីស្វែងរកសមុទ្រខាងកើតពីប្រទេសវៀតណាមជាយូរមកហើយ៕

បកប្រែដោយ Huyen Trang