ជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍វៀតណាម-កូរ៉េខាងត្បូងឲ្យកាន់តែជាក់ស្តែង
កប.អនឡាញ - នៅយប់ថ្ងៃទី ២៦ ខែធ្នូ អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង (KTO) ប្រចាំនៅប្រទេសវៀតណាម បានរៀបចំព្រឹត្តិការណ៍ “រាត្រីទេសចរណ៍កូរ៉េខាងត្បូង ឆ្នាំ២០២៥”។
នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Nguyen Thi Hoa Mai អនុប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម មានប្រសាសន៍ថា ក្នុងរយៈពេលជាងបីទសវត្សរ៍នៃការពូនជ្រំ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង បានអភិវឌ្ឍយ៉ាងខ្លាំង ដោយក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ទេសចរណ៍តែងតែជាវិស័យឈានមុខគេមួយ ដោយដើរតួនាទីជាស្ពានវប្បធម៌ និងតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។
    |
 |
|
តំណាងអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងលើកសរសើរដៃគូវៀតណាម ដែលរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ |
លោកស្រី Nguyen Thi Hoa Mai បានឲ្យដឹងថា រាត្រីទេសចរណ៍កូរ៉េខាងត្បូង ឆ្នាំ២០២៥ មិនត្រឹមតែជាសកម្មភាពជម្រុញទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកដែលស្រឡាញ់វប្បធម៌ និងទេសចរណ៍កូរ៉េខាងត្បូងអាចជួបជុំគ្នា និងចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងការអភិវឌ្ឍទីផ្សារ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ឱ្យធុរកិច្ចនិងភ្ញៀវទេសចរវៀតណាមនូវឱកាសស្វែងយល់អំពីតម្លៃពិសេសនៃទេសចរណ៍កូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងទេសចរណ៍។
លោកស្រី Park Eun Jung ប្រធានតំណាងអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម បានចែករំលែកថា វិស័យទេសចរណ៍គឺជាស្ពានដ៏កក់ក្តៅ ហើយក៏ជាកម្លាំងដ៏មានតម្លៃមួយដែលជួយឲ្យប្រជាជនកូរ៉េខាងត្បូង និងវៀតណាមកាន់តែមានភាពជិតស្និទ្ធគ្នាថែមទៀត។ នៅឆ្នាំ ២០២៦ ខាងមុខ អគ្គនាយកដ្ឋានសទេសចរណ៍កូរ៉េខាងត្បូងនឹងបន្តត្រៀមរៀបចំសម្រាប់ការអភិវឌ្ឍថ្មីៗនៅក្នុងទីផ្សារវៀតណាម តាមរយៈនោះ នាំមកនូវសេវាកម្មទេសចរណ៍កូរ៉េខាងត្បូងដ៏សម្បូរបែប ដល់ភ្ញៀវទេសចរវៀតណាម៕
បកប្រែដោយ Thanh Cong