ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម  ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២២ ខែកុម្ភៈ វិស័យទេសចរណ៍វៀតណាមត្រូវបានគេប៉ាន់ប្រមាណថាបានទទួល​ និងបម្រើភ្ញៀវទេសចរប្រមាណ ១៤ លាននាក់ ដែលជាការកើនឡើង ១២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

leftcenterrightdel
ភ្ញៀវទេសចរបរទេស "check-in" នៅទីក្រុងហូជីមិញ (រូបថត​៖ vnanet.vn)

យោងតាមរបាយការណ៍របស់នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រៃណីជាតិវៀតណាមរយៈពេល ៩ ថ្ងៃ រួមជាមួយអាកាសធាតុល្អបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអ្នកទេសចរក្នុងការធ្វើដំណើរកម្សាន្ត និងសម្រាកលំហែកាយ។ សកម្មភាពទេសចរណ៍មានភាពរស់រវើកទូទាំងប្រទេស ជាពិសេសនៅតាមមជ្ឈមណ្ឌលទេសចរណ៍ធំៗ។ ទីក្រុងហូជីមិញត្រូវបានប៉ាន់ប្រមាណថាបានទទួលភ្ញៀវទេសចរជាង ៤.៣ លាននាក់ ទីក្រុងហាណូយប្រហែល ១.៣៤ លាននាក់ ទីក្រុង Hue បានកត់ត្រាកំណើនភ្ញៀវទេសចរអន្តរជាតិជាង ២០០% ខណៈដែលទីក្រុង Da Nang និងមូលដ្ឋានជាច្រើនទៀតក៏សម្រេចបានកំណើនខ្ពស់ផងដែរ។

លទ្ធផលវិជ្ជមានក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម២០២៦ ត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមអំណោយផលសម្រាប់វិស័យទេសចរណ៍នៅឆ្នាំ ២០២៦ ដែលបង្កើតសន្ទុះសម្រាប់វិស័យទេសចរណ៍ឲ្យ​បន្តជម្រុញការផ្លាស់ប្តូរផលិតផល ការកែលម្អគុណភាពសេវាកម្ម និងការត្រៀម​រៀបចំសម្រាប់ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំនេះ រួមទាំងឆ្នាំទេសចរណ៍ជាតិ ២០២៦ ផងដែរ៕

បកប្រែដោយ Duy Hoan